អង្គការសុខភាពពិភពលោកដាក់ឈ្មោះជាភាសាក្រិច អោយវីរុសកូវីដកាចៗ

0
1017

 

អង្គការសុខភាពពិភពលោកហៅកាត់WHO កាលពីម្សឹលមិញបានប្រកាសដាក់ឈ្មោះជាភាសាក្រិច អោយវីរុសកូវីដពូជកាចៗ ចំនួន៤ ដែលមានប្រភពមកពីប្រទេសចំនួន៤ ដែរ ចៀសវៀសកុំអោយប្រទេសទាំងនោះជាប់ឈ្មោះនៃវីរុសកំណាចនោះ។

ដូចជាមេរោគ B.1.1.7 រកឃើញដំបូងនៅអង់គ្លេស ដាក់ឈ្មោះថា«Alpha »
មេរោគB.1.351 រកឃើញដំបូងនៅអាហ្វ្រិចខាងត្បូងដាក់ឈ្មោះថា«Beta »
មេរោគP.1 រកឃើញដំបូងនៅប្រេសុីល ដាក់ឈ្មោះថា«Gamma »
និងមេរោគB.1.617.2 រកឃើញដំបូងនៅឥណ្ឌា ដាក់ឈ្មោះថា«Delta »

ឧទាហរណ៍ វីរុសកូវីដពូជB.1.617.2 គេលែងហៅថាពូជនៅឥណ្ឌាទៀតហើយ គេហៅវាថា ពូជ«Delta »ដែលតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here