ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចបង្កើតគណៈកម្មកាចំពោះកិច្ចមួយដើម្បីដឹកនាំពង្រឹងនូវការហ្វឹកហាត់របស់
ក្រុមអ្នកប្រដាល់ជម្រើសសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នាចុងឆ្នាំនេះនៅទីក្រុងហាណូយប្រទេសវៀតណាម ។
លោករាជសុផែនអគ្គលេខាធិការរងនិងប្រធាបនគណៈកម្មការផែនការនិងឃោសនាពត៌មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ឲ្យដឹងថាគណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចតាមដានការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពអ្នកប្រដាល់ជម្រើសជាតិមិនត្រឹនតែ
សម្រាប់ស៊ីហ្គេមឆ្នាំ២០២១ប៉ុណ្ណោះទេតែសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង ។
កីឡាប្រដាល់ជម្រើសជាតិគុនខ្មែរមានចំនួន១៣រូបក្នុង៩ប្រភេទទម្ងន់ដែលក្នុងនោះមានអ្នកប្រដាល់ភុន ពិសិតទម្ងន់៤៥គីឡូក្រាម
កីឡាករសៃនី សៃណេតទម្ងន់៤៨គីឡូក្រាម ខាំ ខ្លានាងទម្ងន់៥១គីឡូក្រាម ។អ្នកប្រដាល់រិន ដាវីដ; កាន់ ម៉េងហុង និង ហ៊ឹម គឹមរៀងទម្ងន់៥៤
គីឡូក្រាមដូចគ្នា ។អ្នកប្រដាល់លី សុជាតិទម្ងន់៥៧គីឡូក្រាម ឃុន បូរ៉ាទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់សោម ពិសិដ្ឋ និង ប៉ោ ភារិទ្ធដែលមានទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា អ្នកប្រដាល់ឡៅ ចិត្រា និង លនបញ្ញាទម្ងន់៦៧គីឡូក្រាមដូចគ្នា និង អ្នកប្រដាល់ឡៅ ចិន្ត្រា
ទម្ងន់៧១គីឡូក្រាម ។ចំពោះគ្រូបង្វឹកគឺលោកហេង ប៊ុនឃីម និងលោកសេន ប៊ុនថេន ។
សម្រាប់៣ប្រភេទទម្ងន់ដែលមានអ្នកប្រដាល់ទម្ងន់ជាន់គ្នានោះលោករាជ សុផែនបានពន្យល់ថានឹងត្រូវធ្វើការប្រកួតជម្រុះជា
បណ្ដើរៗ តែមិនមែនប្រកួតតែមួយលើកនឹងត្រូវបញ្ចប់នោះទេគឺត្រូវឆ្លងកាត់ការប្រកួតជម្រុះចាច្រើនលើកដើម្បីឲ្យពួកគេមានឧិកាសប្រជែង
គ្នាកាន់តែច្រើនទើបសហព័ន្ធរកបានកីឡាករដែលមានគុណភាពពិតៗ ។
ប្រដាល់គុនខ្មែរជាប្រភេទកីឡាដែលមានសក្ដានុពលខ្លាំងមួយដែលធ្លាប់ប្រជែងបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដោយ
នសកខ្មៅជាយដែនឃុន ឌីម៉ា ។ឯកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរនៅតែមានជំនឿចិត្តថាគុនខ្មែរនឹងរកបានមេ
ដាយពីការប្រកួតកីឡាស៊ីហ្កេមបន្តទៀតជាមិនខានឡើយ ៕