ទីផ្សារដង្កូវដួងនៅខេត្តសៀមរាបកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន

0
188

ភ្នំពេញ៖ ទីផ្សារដង្កូវដួង ខេត្ត សៀមរាប កំពុងទទួលបាន ការគាំទ្រខ្លាំង ពីអតិថិជន ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគនិងលក់បន្ត។

លោកស្រី ស្រ៊ុន ពិសី អាជីវករចិញ្ចឹម និងលក់ដង្កូវដួង ធម្មជាតិ ដែលស្ថិតនៅក្នុង ភូមិពោតដូង សង្កាត់ទឹកវិល ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់របរចិញ្ចឹម និងលក់ដង្កូវដួងនេះអស់រយ:ពេលជាង២ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី ខេត្តផ្សេងៗទៀត។

លោកស្រីបានបន្ថែមថា ការចិញ្ចឹមដង្កូវដួងធម្មជាតិនេះ គឺដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលចិញ្ចឹមដង្កូវដួងនេះ ដោយសារដង្កូវដួង មាន តម្លៃថ្លៃ អាចប្រមូលផលបានលឿន មិនចំណាយពេល ថវិកាច្រើន។

សំឡេង៖«ពេលដំបូងឡើយឮប៉ាខ្ញុំមានប្រសាសន៍ខ្ញុំអត់សូវចាប់អារម្មណ៍ទេដោយសារតែពេលនឹងខ្ញុំធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍គេកាត់បន្ថយប្រាក់ខែនៅសល់តិចហើយក៏ប៉ាខ្ញុំសួរម្ដងទៀតចិញ្ចឹមអត់គាត់បង្រៀនដោយខ្ញុំគិតថាខ្ញុំត្រូវការចំណូលបន្ថែមដោយ សារខ្ញុំមានកូនច្រើនពេលដែលខ្ញុំសាកដំបូងខ្ញុំអត់ដឹងថាខ្ញុំត្រូវលក់តម្លៃប៉ុន្មានទេ ប៉ុន្តែដែលខ្ញុំមើលតាមផលជាក់

ស្ដែងចង់និយាយថាមានសំបុកណាខ្លះកើតដល់ជិត៧ទៅ៨ខាំសំបុកខ្លះដែលអត់កើតយើងបានតែ១ ទៅ២ ខាំទេហើយមួយគីឡូគឺច្រើនយើងអាចបានដល់៣០០ ទៅ ៤០០ដង្កូវចឹងបានខ្ញុំកំណត់តម្លៃ»។

សូមបញ្ជាក់ថា ដង្កូវដួង គឺ ជាអាហារញាំដោយយកទៅបំពង លីង ឬញាំឆៅជាមួយទឹកជ្រលក់ ។ សម្រាប់តម្លៃដង្កូវដួង គឺក្នុងលក់រាយក្នុង១ គីឡូក្រាមមានតម្លៃ៧០០០០ រៀល និងបោះដុំមានតម្លៃ ៥០០០០រៀល៕

ប្រភព ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here