ប្រធានាធិបតីវៀតណាមស្នើសុំជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិច

0
286

វេបសាយVNNបានផ្សាយអោយដឹងថាកាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកប្រធានាធិបតីវៀតណាមNguyễn Xuân Phúcបានសរសេរសំបុត្រ​ជូនលោកប្រធានាធិបតីអាមេរិចJoe Biden ស្នើសុំជំនួយថ្នាំវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជនវៀតណាមដែលកំពុងប្រឈមនឹងរលកទី៤នៃការរាតត្បាតជំងឹកូវីដ។
ក្នុងសារលិខិតនោះលោកប្រធានាធិបតីវៀតណាមបានអរគុណដល់សហរដ្ឋអាមេរិចដែលបានជំនួយថវិកាចំនួន4,000លានដុល្លារ($4 billion)ដល់កម្មវិធីCovaxដែលទទួលខុសត្រូវក្នុងការបែងចែកជំនួយវ៉ាក់សាំងដល់ពិភពលោក ដែលក្នុងនោះវ់ៀតណាមក៏បានទទួលរួចហើយដែរនូវវ៉ាក់សាំងAstraZenecaចំនួន2.5លានដូស៕

LEAVE A REPLY

Please enter your comment!
Please enter your name here