ផ្លែតាង៉ែន ឬមៀនប៉ៃលិន កំពុងមានវត្តមានក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណ:មិនសូវមានអ្នកចាប់អារម្មណ៍

0
351

លោក ស៊ិន ធួន ម្ចាស់ចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយ:ពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបឡើយទេ បើទោះបីលោកបានប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករ ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៏ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា មៀនប៉ៃលិន ។

លោក ស៊ិន ធួន បានឲ្យដឹងទៀតថា លោកបានដាំដើមតាង៉ែននេះ ចំនួន៥០០ដើម លើផ្ទៃដីមួយហិកតាកន្លះ ដែលឆ្នាំនេះទទួលបានផលប្រមាណ៧តោន ឆ្នាំមុនៗមិនសូវបានទិន្នផលនោះទេ ដោយសារជួបគ្រោះរាំងផង និងខ្វះបច្ចេកទេសផង។ ប៉ុន្តែនៅឆ្នាំនេះផ្លែតាង៉ែនមិនសូវមានទីផ្សារទេ ព្រោះមិនសូវមានអ្នកទៅទិញដល់ចំការ ដែលខុសប្លែកពីឆ្នាំមុនៗមានអ្នកកម្មង់ទិញដល់ចំការ និងមានតម្លៃខ្ពស់គួរសម ហើយការថយចុះសម្រាប់ឆ្នាំនេះ

អាចបណ្ដាលមកពីបញ្ហាជំងឺកូវីដ-១៩ផងដែរ ខណ:បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន មានតម្លៃក្នុងមួយគីឡូក្រាម ចំនួន៥ពាន់រៀល ហើយដឹកជញ្ជូនដល់ផ្ទះ ដូច្នេះក្នុងឱកាសនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប សូមជួយគាំទ្រផ្លែឈើប្រភេទនេះផង ព្រោះវាជាផលិតផលបានមកពីការដាំដុះនៅខេត្ដសៀមរាបរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here