កូរ៉េខាងជើងថ្កោលទោស ចំពោះគម្រោងកិច្ចព្រមព្រៀងថ្មីអាមេរិក-កូរ៉េខាងត្បូង ជុំវិញបញ្ហាមីស៊ីលបាលីស្ទីក

0
437

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានធ្វើការរិះគន់ចំពោះគម្រោងកិច្ចព្រមព្រៀងថ្មីមួយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានកំណត់អំពីការអភិវឌ្ឍមីស៊ីលបាលីស្ទីករបស់កូរ៉េខាងត្បូង ដោយបានហៅវាថា ជាសញ្ញាមួយនៃកិច្ចព្រមព្រៀង “ទ្វេភាគីគួរឱ្យអាម៉ាស់” របស់ទីក្រុងវ៉ាស៊ីនតោន។ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានប្រកាសអំពីកិច្ចព្រមព្រៀងគោលការណ៍អភិវឌ្ឍមីស៊ីលបាលីស្ទិករួមគ្នា អាមេរិក-កូរ៉េខាងត្បូង ដែលអាចរត់បានរយៈចម្ងាយ ៨០០ គីឡូម៉ែត្រ បន្ទាប់ពីមានជំនួបកំពូលលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក Joe Biden កាលពីដើមខែឧសភានេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានចុះផ្សាយអត្ថបទមួយរបស់លោក Kim Myong Chol ដែលត្រូវបានគេពិពណ៌នាថា ជាអ្នករិះគន់កិច្ចការអន្តរជាតិ ហើយធ្វើការចោទប្រកាន់សហរដ្ឋអាមេរិកថា បានអនុវត្តស្តង់ដារ២ នៅពេលដែលខ្លួនព្យាយាមហាមឃាត់ក្រុងព្យុងយ៉ាង មិនឱ្យអភិវឌ្ឍមីស៊ីលបាលីស្ទីក។ ជំហរបស់អាមេរិក គឺជាការរំលឹកយ៉ាងច្បាស់ពីគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើង និងការធ្វើឱ្យមាននូវការអនុវត្តស្តង់ដារ២ គួរឱ្យអាម៉ាស់។ លោក គីម បាននិយាយថា គោលដៅរបស់កូរ៉េខាងជើង គឺសហរដ្ឋអាមេរិក មិនមែនសំដៅលើយោធារបស់កូរ៉េខាងត្បូងទេ។ លោក គីម ក៏បានរិះគន់លោក មូន ផងដែរ ចំពោះការសម្រេចគោលការណ៍នៃកិច្ចព្រមព្រៀងនេះ ដោយហៅវាថា “គួរឱ្យស្អប់ខ្ពើម និងមិនសមរម្យ”។ លោក គីម បានបន្ថែមថា “ឥឡូវនេះ សហរដ្ឋអាមេរិក និងអាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញពីមហិច្ឆតានៃការឈ្លានពានរបស់ពួកគេ ប៉ុន្តែពួកគេក៏គ្មាននៅសល់ហេតុផលណាមួយ ដែលធ្វើឱ្យកូរ៉េខាងជើងមានកំហុស ក្នុងការការពារខ្លួនតទៅទៀតដែរ”៕  Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here