ជឿថាប្រិយមិត្តធ្លាប់បានឃើញហើយ នៅល្បិចរបស់មនុស្សមួយចំនួនតូច ដែលប្រើល្បិចឡានមិនប៉ះផងធ្វើជាដួលដើម្បីបានសំណង និងធ្វើឲ្យអ្នកមិនបានឃើញហេតុការណ៍យល់ច្រលំ ដោយថ្ងៃនេះ គឺមានអ្នកបើករថយន្តម្នាក់ មានគណនីហ្វេសបុកឈ្មោះ Tasda Vong បានជួបរឿងហេតុដូចខាងលើជាលើកដំបូង។
ក្នុងនោះគណនីហ្វេសបុកបានលើកឡើងថា: លឺគេនិយាយ ១០០០ ដង មិនស្មើនឹងឃើញផ្ទាល់នឹងភ្នែក ម្តងមែន។ ចេះមកដេក យ៉ាងមានសណ្តាប់ធ្នាប់ មុខឡានឯង យី…. ឡា បល់ យ៎…។
ក្រោយឃើញបែបនេះមហាជនបានចូលមកខមិនថា: សំណាងណាស់បងមានកាមេរា😂😂 – លេងធ្វើស៊ីផ្លូវអារម្មណ៍ចឹងម៉ង 🤣🤣 – ចុះទៅទាត់បីជេីងលោកគ្រូ – សន្លប់ដាក់គូទទៅមុន 😂😂😂។