ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩០នាក់ ខណៈជាសះស្បើយមានចំនួនត្រឹមតែ ៤៤៨នាក់

0
261

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៩០នាក់ ខណៈអ្នកជំងឺចំនួន ៤៤៨នាក់ជាសះស្បើយ។

ជាមួយគ្នានេះ ក្រសួងបានក៏ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លា.ប់របស់មនុស្ស៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០,០៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២២,៦៣៦នាក់ និងស្លា.ប់សរុបចំនួន២១៤នាក់៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here