អនុផលព្រៃឈើ នៅតាមតំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ បានផ្តល់ជូនដល់ប្រជាពលរដ្ឋយើងវិញនូវប្រាក់ចំណូលនិងម្ហូបអាហារដ៏មានឱជារស ជំនួយសុខភាព ដែលផ្សិតប៉ក់នេះ អាចជួយទ្រទ្រង់រាងកាយ ជំនួយកំលាំង ជួយឃាត់ឈាម ផ្សះស្នាមរបួស បន្ថយអាការៈហើមជាំ កាត់បន្ថយការមានរោគរមាស់ដៃជើង និងជួយកាត់បន្ថយគ្រុនក្តៅក្នុងខ្លួន
យោងតាមសម្តីប្រជាពលរដ្ឋ បានបញ្ជាក់ជូនថា ផ្សិតប៉ក់ អាចប្រមូលផលបានពីធម្មជាតិ ត្រឹមខែឧសភា ដល់ខែ សីហា ប៉ុណ្ណោះ ហើយវាច្រើនដុះលូតលាស់នៅតាមតំបន់ព្រៃ ដីខ្សាច់ ក្រោមដើមឈើធំៗ និងឈើពុកផុយ! តម្លៃរបស់វា ប្រជាពលរដ្ឋអ្នករកផ្ទាល់ លក់ឲ្យទៅឈ្មួញ បានក្នុងចន្លោះ ២ម៉ឺន៥ពាន់ ទៅ ៣ម៉ឺនរៀល/kg ៕