អាជ្ញាធរខេត្ត​កែប​រកឃើញ​វិជ្ជមាន​៣៣​នាក់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នៅកាស៊ី​ណូ​សុខ​គឹម​ម៉េង

0
198

កែបៈ អាជ្ញាធរខេត្ត​កែប​បានប្រកាស​ជូនដំណឹង​ស្តីពី​ការរកឃើញ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៣៣​នាក់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នៅកាស៊ី​ណូ​ក្បែរ ច្រកទ្វារ​ទាន់ហន់​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុ​កំពង់ត្រាច ខេត្តកំពត​។

​អ្នក​វិជ្ជមាន​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី​២១​ឆ្នាំ​ដល់​៦០​ឆ្នាំ​តាមរយៈ​ការធ្វើ​តេស្ត​រហ័ស បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​ឱ្យ​ពួកគាត់​ចូលខ្លួន​ផ្តល់​សំណាក​ដោយ ស្ម័គ្រចិត្ត​នៅ​ថ្ងៃទី​៣០ ខែ​ឧសភ​។

​ក្នុងចំណោម​នោះ អ្នកមាន​ទីលំនៅ​ក្នុង​ខេត្តកំពត​ចំនួន​៤​នាក់ ខេត្ត​កែប​២៦​នាក់ ខេត្តសៀមរាប​ម្នាក់ ខេត្តកំពង់ចាម​ម្នាក់ និង​កម្ពុជា​ក្រោម​ម្នាក់​។ រដ្ឋបាលខេត្ត​កែប បាន​បញ្ជាក់ថា​បុគ្គល​ទាំង​៣៣​នាក់​កំពុង​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​រដ្ឋ​បាល​ខេត្ត​កែប​បាន និង​កំពុង​ស្វែងរក​អ្នក​ប៉ះពាល់​បន្តទៀត​ដើម្បី​ចាត់ចែង​អនុវត្ត​វិធានការ​សុខាភិបាល​៕​/PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here