កម្ពុជានឹងប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនមុនគេក្នុងបេសកកម្មចុងក្រោយនៃជម្រុះWorld-Cup

0
302

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានទៅដល់ប្រទេសបារ៉ែនដែលជាកន្លែងសម្រាប់ការប្រកួតជម្រុះចុងក្រោយចំនួន ៣
ប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតជម្រុះបាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០២២ដែលធ្វើនៅប្រទេសកាតា ។
ក្រុមជម្រើសជាតិកម្ពុជាដែលមានកីឡាករ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបានធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ នៅប្រទេស បារ៉ែន ដោយលទ្ធផលអវិជ្ជមាន ដែលធ្វើឲ្យក្រុមជម្រើជាតិកម្ពុជាមានឧិកាសចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់នាថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។
សូមបញ្ជាក់ថាក្រុមកម្ពុជាបានចំណាយពេល៣៨ម៉ោងសម្រាប់ការហោះហើរនិងរង់ចាំនៅតាមអាកាសយានដ្ឋាននានាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសបារ៉ែន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។

សូមបញ្ជាក់ថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះដែលធ្វើឡើងកាលពីឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះ កម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ ហើយនៅពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានចាញ់រហូតរហូតដល់ទៅ ០ទល់១៤ឯណោះ។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម ដែលមានអ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង និង កម្ពុជា។នេះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះសម្រាប់ក្រុមកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here