ចំបាប់នៅតែមិនទាន់អាចប្រមូលផ្ដុំឡើងវិញនៅក្នុងពហុកីឡដ្ឋានជាតិ

0
43

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់លោកធិន វិចិត្របានប្រាប់ឲ្យដឹងថា ក្រោយពីមានការប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់និងផ្អាកការប្រកួតគ្រប់ប្រភេទកីឡា
ទាំងអស់ ដោយសារវិបត្តិកូវីដ-១៩នោះប្រភេទកីលាចំបាប់ក៏ត្រូវរំសាយដូចគេដែរ ។
តែដោយសារកីឡាករ កីឡាការិនីថ្នាលភាគច្រើនមានស្រុកកំណើត នៅឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាលគឺរហូតដល់ទៅប្រមាណជា ៨៥ភាគរយ (១២នាក់)និង៣នាក់នៅខេត្តកំពង់ឆ្នាំងនោះពួកគេក៏ហ្វឹកហាត់នៅស្រុកកំណើតរបស់ពួកគេតែម្ដង។
នៅវិហារសួគ៌គឺមានការហ្វឹកហាត់ជាប្រចាំ ដែលនៅទីនោះមានលោកគ្រូ ចាប លឿន និងលោកគ្រូឌនសៅដែលជាគ្រូជម្រើសជាតិថ្នាលមានស្រុកកំណើតនៅនៅវិហារសួគ៌នោះស្រាប់ដែរ។
ទោះយ៉ាងណាក៏ការហ្វឹកហាត់នៅវិហារនោះគឺត្រឹមតែហ្វឹកហាត់កម្លាំងកាយប៉ុណ្ណោះ គឺមិនអាចហ្វឹកហាត់បច្ចេកទេសបានទេដោយសារទីនោះមិនមានទីលានប៉ុន្តែពេលឆាប់ៗខាងមុខនេះសហព័ន្ធនឹងរៀបចំកម្រាលហ្វឹកហាត់ដើម្បីឱ្យពួកគាត់អាចហ្វឹកហាត់បច្ចេកទេសលើទីលានបាន។


កីឡាចំបាប់គឺជាប្រភេទកីឡាប្រយុទ្ធជាលក្ខណៈឯកត្តជនទាំងការប្រកួតទាំងការហ្វឹកពេលនេះហាត់ដៃគូត្រូវតែនោះកៀកគ្នាដើម្បីប្រយុទ្ធគ្នាគែដៃគូត្រូវតែប៉ះគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រកួតគ្នា(បោកគ្នា)ដែលចំណុចនេះខុសគោលការណ៍របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលគិតលើគម្លាតបុគ្គលនោះ។
នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកពុំអនុញ្ញាតឱ្យមានការស្នាក់នៅនិងហូបចុងរួមនោះទេ ដែលកន្លងមក ថ្នាលកីឡាចំបាប់ហ្វឹកហាត់រួម និងហូបចុករួម នៅ សាលដំបូលទូកនៃសហព័ន្ធកីឡាចំបាប់កម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះតែម្តង ដោយកន្លែង ស្នាក់នៅរួម ហូបរួមនេះទទួលបានការឧបត្ថម្ភពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់ដូច្នេះប្រភេទកីឡាចំបាប់គឺមិនទាន់អាចប្រមូលផ្តុំឡើងវិញនៅទីនេះបានទេ។ទោះជាយ៉ាងណាក៏ការហាត់នៅវិហារសួគ៌ក្នុងស្ថានភាពនេះគឺជាជម្រើសដ៏ល្អតែមួយគត់ ។
ទោះជាស្ថិតក្នុងការលំបាកយ៉ាងនេះក្តីក៏លោកអគ្គលេខាធិការធិនវិចិត្រអះអាងថានឹងខិតខំរៀបចំការហ្វឹកហាត់ឱ្យបានល្អប្រសើរតាមរយៈការអនុវត្តវិធានការរបស់ក្រសួងសុខាភិ
បាលដែលក្រសួងអប់រំយុវជននិងកីឡាឱ្យសហព័ន្ធកីឡាជាតិនានាគោរពនូវគោលការណ៍សុខាភិបាលនេះឱ្យបានខ្ជាប់ខ្ជួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here