អាឡឺម៉ង់សុំទោសចំពោះការដាក់នឹងអាណានិគមដោយប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅណាមីប៊ី

0
282

កាលពីថ្ងៃទី២៨ឧសភាម្សិលមិញនេះ អាឡឺម៉ង់បានធ្វើការសុំទោសជាផ្លូវការចំពោះតួនាទីរបស់ខ្លួនក្នុងការសម្លាប់រង្គាលជនជាតិហេរ៉េរ៉ូនិងណាម៉ា ដែលជាកុលសម្ពន្ធ័ភ្នុំនៅក្នុងប្រទេសណាមីប៊ីកាលពីជាង១០០ឆ្នាំមុន ហើយនេះជាការពណ៌នានូវពាក្យថាប្រល័យពូជសាសន៍ជាលើកដំបូងបំផុតរបស់ប្រទេសអាឡឺម៉ង់ចំពោះព្រឹត្តការណ៍ឧក្រឹដ្ឋមួយនេះ។អាឡឺម៉ង់ក៏មានគម្រោងនឹងប្រមូលមូលនិធិរាប់លានអឺរ៉ូដើម្បីយកទៅជួយកុលសម្ពន្ធ័ភ្នំទាំងនេះផងដែរតាមរយៈការព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលនៃប្រទេសណាមីប៊ី។មេដឹកនាំជាន់ខ្ពស់នៃជនជាតិហេរ៉េរ៉ូបានច្រានចោលនូវកិច្ចព្រមព្រៀងដែលធ្វើឡើងដោយរដ្ឋាភិបាលអាឡឺម៉ង់និងណាមីប៊ីពីព្រោះថាវាមិនមែនជាសំណងដែលជួសជុលអ្វីបានមកវិញទេ។លោករូកូរ៉ូ វេគូអ៊ីមេដឹកនាំជនជាតិហេរ៉េរ៉ូបាននិយាយប្រាប់បណ្តាញសារព័ត៌មានថា៖វាគ្មានអ្វីមួយអាចយកមកសងបាននូវបទឧក្រឹដ្ឋប្រឆាំងនឹងមនុស្សជាតិបានឡើយ។តាមគម្រោងអាឡឺម៉ង់នឹងផ្តល់មូលនិធិប្រមាណ១,៣ពាន់លានដុល្លារអាមេរិកដើម្បីកសាងនិងអភិវឌ្ឍប្រទេសណាមីប៊ី។លោកបានបញ្ជាក់ទៀតថា៖គ្មានអ្នកណាម្នាក់នៅក្នុងប្រទេសអាហ្វ្រិកនឹងទទួលយកសំណងប្រកបដោយក្តីប្រមាថបែបនេះពីប្រទេសមួយដែលគេហៅថាជាប្រជាជាតិអឺរ៉ុបដ៏ស៊ីវិល័យនេះទេ។គួរបញ្ជាក់ថាកងទាហានអាឡឺម៉ង់បានសម្លាប់ជនជាតិភាគតិចហេរ៉េរ៉ូប្រមាណ៦៥.០០០នាក់និងជនជាតិណាម៉ា១០.០០០នាក់កាលពីឆ្នាំ១៩០៤ដល់ឆ្នាំ១៩០៨ក្នុងយុទ្ធនាការមួយបន្ទាប់បីមានជម្លោះដណ្តើមដីធ្លីដោយពួកអាណានិគមអាឡឺម៉ង់ដែលអំពើនេះត្រូវបានអ្នកប្រវត្តិសាស្ត្រនិងអង្គការសហប្រជាជាតិហោះថា ជាអំពើប្រល័យពូជសាសន៍ជាលើកដំបូងបំផុតក្នុងសតវត្សន៍ទី២០៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here