ប៉ូលីសកំពុងស្វែងរកជនល្មោ ភកា ម៥នាក់ដែលបានរំលោភស្ត្រីម្នាក់ដោយព្រហើនហ៊ានថតបង្ហោះជាវីដែអូឃ្លីប

0
287

ប៉ូលីសក្នុងរដ្ឋអាសាមនៃប្រទេសឥណ្ឌា បានប្រកាសផ្តល់រង្វាន់ដល់អ្នកដែលផ្តល់ព័ត៌មានដើម្បីឈានទៅចាប់ខ្លួនជនល្មើស៥នាក់ដែលបានប្រព្រឹត្តិអំពើឧក្រឹដ្ឋចាប់រំលោភនារីរងគ្រោះម្នាក់យ៉ាងភ្លើតភ្លើនបំផុត ហើយថែមទាំងថតសកម្មភាពនោះបង្ហោះជាវីដេអូឃ្លីបទៀតផង។ស្ត្រីរងគ្រោះនោះបើតាមព័ត៌មានបឋមដែលប៉ូលីសទទួលបានគឺមកពីភាគអីសាន្តនៃប្រទេសឥណ្ឌា មិនមែនជាអ្នកស្រុករស់នៅក្នុហរដ្ឋអាសាមនេះឡើយ។ប៉ូលីសក៏បានបង្ហាញរូបជនល្មើសទាំង៥នាក់នេះផងដែរប៉ុន្តែគេមិនបានស្គាល់អត្តសញ្ញាណអ្នកទាំង៥នេះឡើយ រួមទាំងស្ត្រីរងគ្រោះម្នាក់នោះផង។ប៉ូលីសបានបញ្ជាក់ថា គេក៏មិនទាន់ដឹងថាតើបទឧក្រឹដ្ឋនេះកើតនៅទីកន្លែងណា ហើយកើតឡើងពេលណានៅឡើយដែរ តែពេលនេះប៉ូលីសកំពុងតែបើកការស៊ើបអង្កេតហើយ។នៅក្នុងវីដែអូនេះក៏បានបង្ហាញផងដែរថា ក្រៅពីការរំលោភនោះ ស្ត្រីរងគ្រោះក៏ទទួលរងនូវការវាយធ្វើទារុណកម្មផងដែរហើយនាងក៏បានស្រែកយំដង្ហោយហៅឲ្យមានការជួយសង្គ្រោះ។គួរបញ្ជាក់ថាក្នុងចំណោមជនល្មើសទាំង៥នាក់នោះ ក៏មានម្នាក់ជាស្ត្រីទៀតផង៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here