និស្សិតជាង៥០០នាក់ប្តឹងចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទរំលោ ភបំពានផ្លូ វភេ ទ

0
280

វាពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលគួរសមដែរ ដែលគ្រូបង្រៀនម្នាក់នៅទីក្រុងចេនណៃ នៃប្រទេសឥណ្ឌាត្រូវបាននិស្សិតប្តឹងពីបទថាបានរំលោភបំពានផ្លូវភេទពួកគេ។សារព័ត៌មានឥណ្ឌាបានផ្សាយនៅថ្ងៃទី២៩ខែឧសភានេះថា មួយថ្ងៃក្រោយពីគ្រូបង្រៀនម្នាក់ត្រូវប៉ូលីសចាប់ខ្លួនពីបទរំលោភផ្លូវភេទទៅលើនិស្សិតរបស់ខ្លួននៅក្នុងសាលារៀននៃទីក្រុងចេនណៃ ក៏ស្រាប់តែមានសិស្សនិងនិស្សិតនៅវិទ្យាល័យដទៃទៀតសារុបជាង៥០០នាក់បានមកប្តឹងចោទប្រកាន់ថាលោកគ្រូម្នាក់ក៏ធ្លាប់បានរំលោភនិងបំពានផ្លូវភេទពួកគេដែរ។ពាក្យបណ្តឹងនេះត្រូវបានធ្វើឡើងដោយនិស្សិតដែលកំពុងរៀនជាមួយគាត់ក្នុងពេលបច្ចុប្បន្ននេះផងនិងអតីតនិស្សិតដែលធ្លាប់រៀនជាមួយគាត់កាលពីមុនមកផង។ដោយមិនបញ្ចេញឈ្មោះរបស់គាត់ដោយសារតែកំពុងស្ថិតក្នុងការស៊ើបអង្កេតហើយអាចមានពាក្យបណ្តឹងខ្លះជាការចោទប្រកាន់ដោយគ្មានភស្តុតាងទៅលើរូបគាត់ផងនោះមានកាសែតឥណ្ឌាខ្លះគ្រាន់តែផ្សាយថាលោកគ្រូម្នាក់នោះបានប្រើអំពើអាសជាច្រើនទៅលើសិស្សរបស់ខ្លួនដែលរួមមានទាំងការបង្ខំរួមភេទ ការធ្វើឲ្យស្រើបស្រាល ការថើបនិងប្រើការគម្រាមផងដែរ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here