សមាគមវេជ្ជសាស្ត្រឥណ្ឌាប្តឹងលោកគ្រូអូមអាមទៅលោកនាយករដ្ឋមន្ត្រីជុំវិញបញ្ហាកូវីដ១៩

0
513

សមាគមវេជ្ជសាស្ត្រឥណ្ឌាបានអំពាវនាវនិងប្តឹងទៅលោកនាយករដ្ឋមន្ត្រីឥណ្ឌានេរិនដ្រា មូឌីអំពីករណីលោកគ្រូអូមអាមម្នាក់ឈ្មោះរ៉ាមឌីវក្រោយពីបុរសនេះបានបង្ហោះវីដេអូនិយាយប្រមាថមាក់ងាយទៅដល់ថ្នាំពេទ្យវិទ្យាសាស្ត្រថាជាមូលហេតុធ្វើឲ្យអ្នកជំងឺកូវីដ១៩ស្លាប់និងបានបន្ទោសវេជ្ជបណ្ឌិតថាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។នៅក្នុងលិខឹតបណ្តឹងនោះបានសរសេរថា៖នៅក្នុងពេលនេះ យើងសូមជំរាបទៅលោកនាយករដ្ឋមន្ត្រីឲ្យធ្វើការកត់សម្គាល់ទៅលើឃ្លីបវីដេអូរបស់គ្រូអូមអាមមួយរូបឈ្មោះរ៉ាមឌីវ ដែលបាននិយាយថា វេជ្ជបណ្ឌិតឥណ្ឌាស្លាប់អស់ជាង១០.០០០នាក់គឺដោយសារតែពួកគេទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ឯប្រជាជនឥណ្ឌាដែលស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ព្រោះតែពួកគេបានប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រដដើម្បីព្យាបាលជំងឺនេះ។លិខឹតនេះបានបន្តទៀតថា

រាល់ការងារដែលសមាគមវេជ្ជសាស្ត្រឥណ្ឌាបានធ្វើកន្លងមកគឺសុទ្ធតែមានការយល់ព្រមពីក្រសួងសុខាភិបាល ហើយអ្វីដែលលោករ៉ាមឌីវបាននិយាយក្នុងវីដែអូឃ្លីបនេះគឺជាព័ត៌មានបំពុល។ជាក់ស្តែងនៅក្នុងអំឡុងពេលកើតមានជំងឺកូវីដ១៩ក្នុងតំណាក់កាលទី១មានវេជ្ជបណ្ឌិតស្លាប់ចំនួន៧៥៣នាក់ ហើយនៅក្នុងការឆ្លងរលកទី២នេះមានវេជ្ជបណ្ឌិតស្លាប់ចំនួន៥១៣នាក់ហើយសុទ្ធតែជាអ្នកស្ថិតនៅជួរមុខ។អ្នកស្លាប់ក្នុងរលកឆ្លងទី១គឺសុទ្ធតែជាអ្នកមិនដែលទាន់បានចាក់វ៉ាក់សាំងការពារនៅឡើយទេ។ការឃោសនាថាមានអ្នកអ្នកស្លាប់ដល់ទៅ១០.០០០នាក់ដោយសារតែការប្រើប្រាស់ថ្នាំវិទ្យាសាស្ត្រក្នុងការពារជំងឺកូវីដ១៩គឺរឹតតែមិនត្រឹមត្រូវទាល់តែសោះ។សមគមនេះបានចោទប្រកាន់ថាទាំងអស់នេះគឺមានគោលបំណងប្រឆាំងទៅនឹងការខឹតខំប្រឹងប្រឺងរបស់យើងក្នុងការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនឥណ្ឌា៕ប្រែសម្រួល៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here