រកឃើញមីនតោន៨គ្រាប់ទៀតនៅក្បែរកន្លែងផ្ទុះដែលស​​ ម្លា ប់មនុស្ស២នាក់

0
123

យោងតាមហ្វេសប៊ុកលោកហេង រតនាប្រធានស៊ីម៉ាក់នៅថ្ងៃទី២៨ខែឧសភាបានអោយដឹងថា កំលាំងសុីម៉ាក់បានប្រតិបតិ្តការបេីកផ្លូវនិងត្រួតពិនិត្យសុវត្ថិភាពចំនុចគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនស្លា ប់ប្រជាពលរដ្ឋម្នាក់និងរបួសធ្ងន់ម្នាក់នៅភូមិចំការ​ចេក​ ឃុំស៊ុង​ ស្រុកសំឡូតកាលល្ងាចនិងព្រឹកថ្ងៃទី២៨​ ខែឧសភា​ នេះ​ បានរកឃេីញគ្រាប់មីនតោននៅក្បែរៗជាប់នឹងកន្លែងផ្ទុះនោះចំនួន២គ្រាប់​ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត។ លោកបញ្ជាក់ទៀតថា គ្រាប់មីនតោនទាំង២គ្រាប់​ សុទ្ធតែដាក់គ្រាប់មីនប្រឆាំងមនុស្សបង្កៃពីខាងលេីដេីម្បីងាយបង្កផ្ទុះ​ ដែលនេះជាបច្ចេកទេសយកគ្រាប់មីនតោនបន្ទុះស ម្លា ប់មនុស្សដេីរជាន់តែម្តង។ គ្រាប់មីនទាំងអស់នេះជាសំណល់ពីសង្គ្រាម។
អ្វីជាសំណាងល្អដែរនោះគឺបងប្អូនប្រជាពលរដ្ឋចូលទៅជួយសង្គ្រោះជនរងគ្រោះ​ ប្រថុយនឹងគ្រោះថ្នាក់ណាស់​ ហេីយនេះជាយុទ្ធសាស្ត្រដាក់មីនហ៊ុពន្ធ័ដេីម្បីឱ្យសម្លាប់និងបង្ករបួសមនុស្សច្រេីននាក់​ បេីឃេីញអ្នកណាម្នាក់ផ្ទុះគ្រោះថ្នាក់ហេីយ​ ហេីយមានអ្នកណាហ៊ានចូលទៅជួយនោះរងគ្រោះថ្នាក់បន្តទៀត។ នេះហេីយសង្គ្រាម​គឺរិ:រកគ្រប់មធ្យោបាយនិងបច្ចេកទេសដេីម្បីបង្កឧបសគ្គនិងស ម្លា ប់សត្រូវឱ្យអស់លទ្ធភាព!
ពិតជាសោកស្តាយចំពោះទឹកដីសំឡូតដ៍ស្រស់ស្អាតនិងដីសំបូរជីជាតិណាស់​ តែអកុសលនឹងគ្រាប់មីនច្រេីនហួសប្រមាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here