សូមជួយថែររក្សាសត្វព្រៃ-ស្វែងយល់ពីមាន់ព្រៃ

0
273

មាន់ព្រៃ​គឺជា គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលមាន​រូបរាង​ដូច​មាន់ស្រុក ប៉ុន្តែ​មានកំណើត​នៅក្នុង​ព្រៃ​។ ចំពោះ​បក្សី​ឈ្មោលគឺមាន​ជើង​ពណ៌​ប្រផេះ រោម​ស​លើ​គល់​កន្ទុយ ក និង​ចុង​ខ្នង​មាន​រោម​ពណ៌​ទង់ដែង​លាយ​ពណ៌​មាស​ភ្លឺ ផ្នែក​លើ​ខ្នង​ពណ៌​ក្រហមជាំ កន្ទុយ​ពណ៌​បែ​តង​រលោង ផ្នែក​ពោះ​ពណ៌​ខ្មៅ​។ ចំណែក​បក្សី​ញី​វិញ មាន​ពណ៌​ត្នោត​ទុំ កន្ទុយ​មាន​រាង​ដូច​ផ្លិត​និង​ពណ៌​មាស​។ ជាទូទៅ​បក្សី​ប្រភេទ​នេះ តែង​រស់​នៅតាម​ជាយព្រៃ ព្រៃ​ពាក់កណ្ដាល​ស្រោង វាលស្មៅ គុម្ពោត​ព្រៃ ហើយក៏​ជា​ប្រភេទ​បក្សី​ដែល​បង្ហាញខ្លួន​គ្រប់​រដូវ​ពេញ​មួយឆ្នាំ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​មិនមាន​រដូវ​កំណត់​ដូច​មាន់ស្រុក​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here