ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង២,០០០នាក់ និងករណីស្លាប់៨នាក់ទៀត

0
35

(បាងកក)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,០៤៨នាក់ ហើយក៏មាន អ្នកជំងឺ០៨នាក់ថែមទៀត ទើបតែស្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងបាងកកមានការរកឃើញច្រើនជាងគេ ចំនួន៩០១ករណី ហើយតំបន់បន្ទាប់ទៀត ដែលរកឃើញករណីឆ្លងច្រើនៗ រួមមាននៅខេត្ត Samut Prakan ដែលមាន១១០ករណី, ខេត្ត Chonburi ដែលមាន១០៤ករណី, ខេត្ត Nonthaburi ដែលមាន៩៧ករណី និងខេត្ត Chiang Mai ដែលមាន៨៤ករណី ហើយក៏មានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន១០ករណីផងដែរ។

សម្រាប់ករណីអ្នកជំងឺ០៨នាក់ថ្មី ដែលទើបបាត់បង់ជីវិត រួមមាន០៤ករណីនៅទីក្រុងបាងកក ខណៈនៅខេត្ត Pathum Thani, ខេត្ត Udon Thani, ខេត្ត Chaiyaphum និងខេត្ត Yala មាន០១ករណីដូចគ្នា។ អ្នកទាំងនោះមានអាយុចន្លោះ២៤-៩២ឆ្នាំ ហើយ០៧នាក់ មានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់៥៧,៥០៨នាក់ ក្នុងនោះ៣១,៥៩៣នាក់ បានជាសះស្បើយឡើងវិញ និង១៤៨នាក់បានស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here