Floyd ព្រមាន Spence ថា កុំមើលស្រាល Pacquiao ឲ្យសោះ

0
468

កំពូលអ្នកប្រដាល់មិនដែលចាញ់ និងបច្ចុប្បន្នបានចូលនិវត្តិន៍ Floyd Mayweather បានផ្ដាំទៅ Errol Spence Jr. ថា ជើងចាស់ហ្វីលីពីន Manny Pacquiao នៅតែគ្រោះថ្នាក់ដដែល ដោយត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី។ ម្ចាស់ខ្សែក្រវាត់ welterweight ២ស្ថាប័ន WBC – IBF ត្រូវប្រឈមមុខនិងជើងឯក៨ស្ថាប័នទម្ងន់ នាថ្ងៃទី២១ ខែសីហា ខាងមុខ។ Spence ២៧ប្រកួតមិនដែលចាញ់ ត្រូវការពារខ្សែក្រវាត់ទាំង២ខ្សែរបស់ខ្លួន ចំពោះមុខវីរៈបុរសប្រដាល់អាស៊ី ដែលខកខានឡើងសង្វៀនរយៈពេល២ឆ្នាំកន្លងមក។ ភាពជឿងជាក់របស់ Pacquiao ហាក់មានខ្ពស់ ក្រោយជ័យជម្នះមិនឯកឆន្ទលើ Keith Thurman កាលពីខែកក្កដា ឆ្នាំ២០១៩។

 

អំឡុងពេលនោះ Thurman ក៏ជាអ្នកប្រដាល់មិនដែលចាញ់ និងគ្រង់គ្រងខ្សែក្រវាត់ WBA ទៀតផង។ “Pacquiao នៅតែជាអ្នកប្រដល់ដ៏គ្រោះថ្នាក់!” Floyd បានផ្ដាំបែបនេះទៅ Spence។ យ៉ាងណាក្ដី បើ Spence អាចបំបាក់ Pacquiao បាន នោះនឹងធ្វើឲ្យជ័យជម្នះរបស់ Floyd កាលពីឆ្នាំ២០១៥ បាត់បង់ភាពត្រចះត្រចង់មួយកំរិត។ ហើយអ្វីដែលកាន់តែឈឺចាប់ចំពោះ Floyd គឺករណីដែល Spence អាចផ្ដួល Pacquiao សន្លប់ ដ្បិតការប៉ះគ្នាកន្លងមក ម្ចាស់កំណត់ត្រា៥០ប្រកួតមិនដែលចាញ់ ប្រកួតបែបរក្សាសុវត្ថភាព ជាជាងរកគន្លឹះផ្ដួលគូប្រកួត។

Teófimo López ជើងខ្លាំមួយរូបក្នុងប្រភេទទម្ងន់ lightweight បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញការប្រកួតដ៏ធំនេះថា៖ “គ្រប់យ៉ាងអាចកើតឡើង! Pacquiao មានបទពិសោធន៍ក្រាសក្រែល គេឆ្លងកាត់ឧបសគ្គច្រើនហើយ។ កណ្ដាប់ដៃជាអាវុធដ៏គ្រោះថ្នាក់របស់ Pacquiao ហើយពិតណាស់ គេមានថាមពលគ្រប់គ្រាន់ដើម្បីស៊ូនិង Spence យៈពេល១២ទឹក។ យ៉ាងណាក៏ដោយ Spence គេនៅក្មេង ហើយកំពុងពេញខ្លាំង។ ស្នៀតម៉ាត់ដងខ្លួនរបស់គេ មិនអាចមើលរំលងបាន៕“

LEAVE A REPLY

Please enter your comment!
Please enter your name here