បុរសពីរនាក់បើកគោយន្តត្រឡប់ពីចំការ តាមផ្លូវឡានចាស់សម័យសង្គ្រាម ជាន់មីនតោន ផ្ទុះស្លា ប់១នាក់និងរបួសធ្ងន់១នាក់

0
468

សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំ ស៊ុង ស្រុកសំឡូតខេត្តបាត់ដំបង ។
នាយប៉ុសរដ្ឋបាលឃុំស៊ុង លោក កែវ វិបុល បានអោយដឹងថាជនរងគ្រោះទាំងពីរនាក់ខាងលើ ម្នាក់មានឈ្មោះ ប៊នសុគា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់បាត់បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។


ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចំការថ្មី ដែលទើបធ្វើឆ្នាំនេះ ស្ថិត ក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀង រលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះទុកចោលមិន មានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលអោយជាន់មីនតោនផ្ទុះឡើងតែម្តង ។
លោកបញ្ជាក់ថាខណៈដែលផ្ទះមីនតោននោះ តៃកុងគោយន្តបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយ ខ្ទាតធ្លាក់ពីលើគោយន្ត ហើយក្រោកប្រឹងរត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ល្ងិត មុខដួលសន្លប់តែម្តង និងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។
លោកបញ្ជាក់ថាក្រោយកើតហេតុ ទាំងសមត្ថកិច្ចនិងអ្នកភូមិ បានទៅពិនិត្យទីតាំង ហើយបានបញ្ជូនសពជនរងគ្រោះ ទៅគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here