ភ្នំពេញ៖ លោក Scott Neeson គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការមូលនិធិកុមារកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០០៤។ អង្កការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) របស់លោក ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណង ជួយកែប្រែអនាគតរបស់ជីវិតក្មេងៗ នៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំរៀនសូត្រដូចក្មេងដទៃទៀត។
អង្គការមួយនេះ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ និងមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ដោយមានបេសកកម្មដ៏ធំមួយ គឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយកាត់បន្ថយភាពក្រីក្រតាមរយៈកម្មវិធីធំៗចំនួន៦។
គិតមកទល់នឹងពេលនេះ លោកបានកែប្រែវាសនាកុមារកម្ពុជាជាច្រើននាក់ ឲ្យក្លាយជាយុវជនយុវនារីដ៏ឆ្នើមនៅក្នុងសង្គម ថែមទាំងអាចសិក្សាដល់ក្រៅប្រទេស និងអាចប្រកបរបរការងារល្អៗ ជាច្រើនកន្លែងថែមទៀតផង៕ ប្រភព៖ Best TV
ជាបន្តសូមទស្សនាវីដេអូ ដូចខាងក្រោម៖