លោក ពូទីន បានច្រានចោលការលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជាកាតព្វកិច្ច

0
379
Russian President Vladimir Putin listens during a meeting with government officials via video conference at the Novo-Ogaryovo residence outside Moscow, Russia, Monday, March 22, 2021. Putin said he will get vaccinated against the coronavirus on Tuesday, months after widespread vaccination has started in Russia. (Alexei Druzhinin, Sputnik, Kremlin Pool Photo via AP)

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានចេញសេចក្តីអំពាវនាវថ្មីមួយ ដល់ប្រជាជនរុស្ស៊ីឱ្យទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងមិនក្លាយជាកាតព្វកិច្ចនោះទេ។ ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងដំបូងបង្អស់លើលោក Sputnik V នៅខែសីហា ឆ្នាំ ២០២០ ប៉ុន្តែការសង្ស័យអំពីការចាក់វ៉ាក់សាំង គឺជាបញ្ហាដ៏ធំមួយនៅទីក្រុងមូស្គូ និងទីក្រុងដទៃទៀតនៃប្រទេសរុស្ស៊ី។ កាលពីសប្តាហ៍មុន អភិបាលក្រុងលោក Sergei Sobyanin បាននិយាយថា ទីក្រុងមូស្គូ គឺជារដ្ឋធានីដំបូងបង្អស់របស់ពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ។ ទោះយ៉ាងណា ក្នុងចំណោមប្រជាជនប្រមាណ ១២ លាននាក់ នៅទីក្រុងមូស្គូ មានតែ ១,៣ លាននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងហើយភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំងនៅក្នុងរដ្ឋធានីរបស់រុស្ស៊ី គឺទាបជាងទីក្រុងនានានៅអឺរ៉ុប។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃពុធ លោក ពូទីន បានជំរុញឱ្យប្រជាជនរុស្ស៊ីបោះបង់ចោលការសង្ស័យដែលនៅសេសសល់ ហើយបាននិយាយថា វ៉ាក់សាំងរុស្ស៊ី “គួរឱ្យទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុត” នៅក្នុងពិភពលោក។ អ្នកវិទ្យាសាស្ត្រសង្គមវិទូនៅមជ្ឈមណ្ឌល Lavada ដែលជាអ្នកស្ទង់មតិឯករាជ្យឈានមុខ បាននិយាយថា ប្រជាជនរុស្ស៊ីមួយចំនួនមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយហេតុផលជាច្រើន ប៉ុន្តែក៏ចង្អុលបង្ហាញថា ប្រជាជនរុស្ស៊ីភាគច្រើនជឿជាក់លើវ៉ាក់សាំង Sputnik។ ក្រៅពី Sputnik ប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំងចំនួន ពីរផ្សេងទៀត គឺ EpiVacCorona និង CoviVac ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មន្រ្តីសុខាភិបាលរុស្ស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ ជាង ៥ លាននាក់ និងជាង ១១៩.០០០ នាក់ បានស្លាប់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here