លោក Biden បញ្ជាឲ្យទីភ្នាក់ងារចារកម្ម ធ្វើរបាយការណ៍ស្តីពីប្រភពដើមនៃកូវីដ១៩ ក្នុងរយៈពេល ៩០ ថ្ងៃ

0
607

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២៦ ខែឧសភា បានបញ្ជាឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិករាយការណ៍ទៅលោក ក្នុងរយៈពេល ៣ ខែទៀតថា តើមេរោគកូវីដ១៩ ដែលបានលេចចេញដំបូងនៅក្នុងប្រទេសចិន ចេញពីប្រភពសត្វ ឬ ពីគ្រោះថ្នាក់មន្ទីរពិសោធន៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយសេតវិមានលោក Biden បាននិយាយថា ទីភ្នាក់ងារនានាគួរតែខិតខំប្រឹងប្រែង ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលអាចនាំយើងឲ្យខិតទៅរកសេចក្តីសន្និដ្ឋានច្បាស់លាស់ ហើយនឹងរាយការណ៍មកខ្ញុំវិញ ក្នុងរយៈពេល ៩០ ថ្ងៃ”។ វីរុស និងជម្ងឺកូវីដ១៩ ដែលបានវាយប្រហារលើភពផែនដីក្នុងឆ្នាំកន្លងមក បានសម្លាប់មនុស្សជាង ៣,៥ លាននាក់។ បទបញ្ជារបស់លោក បៃដិន បង្ហាញពីការកើនឡើងនូវភាពចម្រូងចម្រាស លើរបៀបដែលវីរុសកើតឡើងដំបូង តាមរយៈទំនាក់ទំនងសត្វនៅផ្សារមួយក្នុងទីក្រុងវូហាន ប្រទេសចិន ឬ តាមរយៈការដោះលែងវីរុសពីមន្ទីរពិសោធន៍ស្រាវជ្រាវ នៅក្នុងទីក្រុងតែមួយ។ ចម្លើយមានផលប៉ះពាល់ធំធេងទាំងប្រទេសចិន ដែលនិយាយថា ខ្លួនមិនទទួលខុសត្រូវចំពោះជំងឺរាតត្បាតនេះទេ និងទាំងសហរដ្ឋអាមេរិក។ លោក Adam Schiff ប្រធានគណៈកម្មាធិការចារកម្មអាមេរិក បានអំពាវនាវឲ្យប្រទេសចិនជៀសវាងការសន្និដ្ឋានតាមហេតុផលនយោបាយ និងបន្តត្រួតពិនិត្យប្រកបដោយតម្លាភាព និងពេញលេញនៃអង្គហេតុ និងទិន្នន័យពាក់ព័ន្ធនឹងប្រភពនៃមេរោគនេះ។ លោកបានមានប្រសាសន៍ថា “យ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងធាតុផ្សំផ្សេងទៀតនៃរដ្ឋាភិបាលរបស់យើងនឹងបន្តស្វែងរកភស្តុតាង ស្របតាមតម្រូវការ រយៈពេល ៩០ ថ្ងៃ របស់ប្រធានាធិបតី”៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here