រុស្ស៊ី​​មិន​រំពឹងថា អាច​ស្តារ​ឡើង​វិញ​ជា​ផ្លូវការនូវ​ទំនាក់ទំនង​ជាមួយ​អាមេរិក នៅ​ក្នុង​ជំនួប​កំពូល​រវាង​លោក ​Biden ​និង ​Putin

0
279

រដ្ឋាភិបាល​រុស្ស៊ីកាលពី​ថ្ងៃ​ពុធ​ម្សិលមិញបាន​លើក​ឡើង​ថា​ ខ្លួន​មិន​រំពឹងអំពី​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ណា​មួយ ​ស្តីពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ជំនួប​កំពូលមួយ ​រវាងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​នៅ​ខែ​ក្រោយ​នោះ​ទេ។ អ្នក​នាំ​ពាក្យរដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov ​ថ្លែង​ថា មិន​គួរ​ «រំពឹង​ទុកខ្លាំង​ពេកនោះទេ» អំ​ពី​វឌ្ឍនភាព​នៃ​ជំនួប​កំពូល​នោះ​ហើយ​ថា ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​កិច្ច​ប្រជុំ​នោះ​មាន​សារៈ​សំខាន់​ជា​ខ្លាំង។ បើ​តាមការ​លើក​ឡើង​របស់​វិមាន​ក្រឹមឡាំង និង​សេតវិមាន​ បាន​ឲ្យ​ដឹង​ថា ​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ​និងប្រធានាធិបតីអាមេរិក​លោក Joe Biden ​នឹង​ជួប​ប្រជុំគ្នាក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ នៅ​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា​ ខាង​មុខ​នេះ ​ស្រប​ពេល​ដែល​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​កំពុងធ្លាក់​ចុះខ្លាំង ​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាមត្រជាក់​មក៕​ Reuters

 

LEAVE A REPLY

Please enter your comment!
Please enter your name here