អ្នកជម្ងឺកូវីដ១៩ វ័យ ៧០ឆ្នាំ ដែលរកឃើញឆ្លងនៅក្នុងគ្រួសារ៥នាក់ទៀតនោះ បានទទួល មរណភាពហើយ

0
299

អ្នកជម្ងឺកូវីដ១៩ វ័យ ៧០ឆ្នាំ ដែលរកឃើញឆ្លងនៅក្នុងគ្រួសារ៥នាក់ទៀតនោះ បានទទួល មរណភាពហើយ ។
មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថាស្រ្តីចំណាស់ដែលមានវិជ្ជមានកូវីដ១៩ឈ្មោះ ស៊ិន សាវឿន បានទទួលមរណភាពហើយ នាម៉ោង១២និង១០នាទីថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ខែឧសភា ។
លោក ឱសថបណ្ឌិត វឿង ប៊ុនរេតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មាន តាមផេកផ្លូវការរបស់មន្ទីរសុខាភិបាលថា ក្រោយពីស្លាប់ភ្លាមៗ ក្រុមគ្រូពេទ្យបានបញ្ជូនសព មកបូជា ភ្លាមៗនារសៀលថ្ងៃដដែលនៅទីតាំងដែលរដ្ឋបាលខេត្តរៀបចំទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ នៅ វត្តភ្នំគីរីសារវ័ន្ទហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងចម្ងាយ៣០គីឡូម៉ែត្រពីក្រុងបាត់ដំបង។
លោក បញ្ជាក់ថាអ្នជំងឺកូវីដ១៩ វ័យ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែល ស្លាប់បាត់បង់ជីវិតនេះ មានអ្នកពាក់ព័ន្ធចំនួន៤២នាក់ ដែលក្នុងនោះសមាជិកគ្រួសារប៉ះ ពាល់ ផ្ទាល់ចំនួន១៣នាក់ បានធ្វើសំណាករកឃើញ វិជ្ជមានកូវីដ១៩ ចំនូន៥នាក់ និង អ្នកប៉ះពាល់ប្រយោល ចំនួន២៩នាក់ ។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត បញ្ជាក់ថានេះជាករណីអ្នកជំងឺកូវីដ១៩ ស្លាប់លើកទី១ហើយសម្រាប់ ប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបងផ្ទាល់ ។


គោរពរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង។
មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថាស្រ្តីចំណាស់ដែលមានវិជ្ជមានកូវីដ១៩ឈ្មោះ ស៊ិន សាវឿន បានទទួលមរណភាពហើយ នាម៉ោង១២និង១០នាទីថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ខែឧសភា ។
លោក ឱសថបណ្ឌិត វឿង ប៊ុនរេតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មាន តាមផេកផ្លូវការរបស់មន្ទីរសុខាភិបាលថា ក្រោយពីស្លាប់ភ្លាមៗ ក្រុមគ្រូពេទ្យបានបញ្ជូនសព មកបូជា ភ្លាមៗនារសៀលថ្ងៃដដែលនៅទីតាំងដែលរដ្ឋបាលខេត្តរៀបចំទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ នៅ វត្តភ្នំគីរីសារវ័ន្ទហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងចម្ងាយ៣០គីឡូម៉ែត្រពីក្រុងបាត់ដំបង។
លោក បញ្ជាក់ថាអ្នជំងឺកូវីដ១៩ វ័យ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែល ស្លាប់បាត់បង់ជីវិតនេះ មានអ្នកពាក់ព័ន្ធចំនួន៤២នាក់ ដែលក្នុងនោះសមាជិកគ្រួសារប៉ះ ពាល់ ផ្ទាល់ចំនួន១៣នាក់ បានធ្វើសំណាករកឃើញ វិជ្ជមានកូវីដ១៩ ចំនូន៥នាក់ និង អ្នកប៉ះពាល់ប្រយោល ចំនួន២៩នាក់ ។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត បញ្ជាក់ថានេះជាករណីអ្នកជំងឺកូវីដ១៩ ស្លាប់លើកទី១ហើយសម្រាប់ ប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបងផ្ទាល់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here