និពន្ធនាយកកាសែតម្នាក់ត្រូវតុលាការឲ្យរួចផុតពីការចោទប្រកាន់ការរំលោភសន្ធវៈក្រោយជាប់គុក៧ឆ្នាំ

0
136

ឥណ្ឌា៖លោកTarun Tejpalអតីតនិពន្ធនាយកកាសែតTehelkaនៃប្រទេសឥណ្ឌាដែលទទួលរងការចោទប្រកាន់ថាបានចាប់រំលោភលើស្ត្រីភេទនៅក្នុងបន្ទប់ទឹកកាលពីខែវិច្ឆិកាឆ្នាំ២០១៣នោះ ត្រូវបានតុលាការសម្រេចមិនធ្វើការចោទប្រកាន់ទៀតឡើយនឹងបញ្ជាក់ថាលោកមិនមានទោសទេ។លោកTarunត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេលឆ្នាំរហូតទាល់តែតុលាការជាន់ខ្ពស់សម្រេចឲ្យគាត់បាននៅក្រៅឃុំដោយបង់ប្រាក់ធានា។លោកTarun Tejpalបានបដិសេធន៍ចោលទាំងអស់នូវការចោទប្រកាន់ទាំងឡាយមកលើរូបគាត់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនលោកTarunបាននិយាយថាការរស់នៅក្នុងពន្ធនាគារអស់រយៈពេល៧ឆ្នាំកន្លះទាំងអយុត្តិធម៌បែបនេះ គឺវាធ្វើឲ្យស្លុតចិត្តខ្លាំងណាស់សម្រាប់គ្រួសាររបស់ខ្ញុំ ហើយសម្រាប់ពួកយើង វាគឺជាក្តីមហន្តរាយមួយដែលយើងបានជួបប្រទះ​ជាការចោទប្រកាន់មួយដែលអយុត្តិធម៌ខ្លាំងណាស់ និងជាការប៉ះទង្គិចយ៉ាងខ្លាំងទៅដល់ឯកជនភាព និងជិវិតរស់នៅរបស់យើង។គួរបញ្ជាក់ថាលោកTarun Tejpalគឺជាអ្នកកាសែតឥណ្ឌាដ៏ល្បីល្បាញមួយរូប ហើយលោកបានបើកកាសែតមួយដោយខ្លួនឯងឈ្មោះថាTehelkaនៅឆ្នាំ២០០០។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា បើទោះបីជាលោកមានភាពល្បីល្បាញខាងការងារសរសេរកាសែត តែទីបំផុតលោកបានមកជាប់គុកអស់ជាង៧ឆ្នាំដោយអត់មានកំហុសបែបនេះទៅវិញ៕ប្រែសម្រួល៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here