រឿងហេតុនេះបានកើតឡើងនៅរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌា ជាពិសេសក្នុងរយៈពេលប្រមាណ២០ថ្ងៃចុងក្រោយនេះនៅពេលដែលជំងឺកូវីដ១៩កំពុងតែវាយលុកកាន់តែខ្លាំងហើយចំនួនអ្នកស្លាប់និងអ្នកឆ្លងក៏កើនឡើងយ៉ាងគំហុកគួរឲ្យព្រួយបារម្ភបំផុត។សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានរាយការណ៍នៅថ្ងៃទី២៦ឧសភានេះថា នៅក្នុងរដ្ឋUttarakhandនារយៈពេល២៥ថ្ងៃចុងក្រោយនេះ
គ្រាន់តែរដ្ឋនេះមួយមានអ្នកស្លាប់ចំនួនជាង៣.០០០នាក់ហើយអ្វីដែលកំពុងតែចោទឡើងនាពេលនេះគឺសម្ភារៈសម្រាប់បូជាសពរាប់ទាំងអុសសម្រាប់ដុតសាកសពផង។គ្រាន់តែក្នុងមួយសប្តាហ៍ចុងក្រោយគឹតពីថ្ងៃទី១៧ដល់ថ្ងៃ២៤ខែឧសភាមានរបាយការណ៍ផ្លូវការពីចំនួនអ្នកស្លាប់ចំនួន៣៤២នាក់ដោយមន្ទីរពេទ្យមួយចំនួនមិនទាន់ផ្ញើរបាយការពីចំនួនអ្នកស្លាប់មកអស់ផង៕ប្រែសម្រួល ៖សារឹទ្ធ