វៀតណាមអះអាងជាថ្មីពីការមិនដកថយការរៀបចំស៊ីហ្គេមទី៣១

0
187

ភ្នំពេញ៖ប្រទេសវៀតណាមបានអះអាងជាថ្មីថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយដែលបានដាក់កាលបរិច្ឆេទថាធ្វើពីថ្ងៃទី២១វិច្ឆិកាដល់២ធ្នូនោះប្រទេសអាស៊ានមួយនេះនៅតែប្ដេជ្ញាថានឹងធ្វើដដែលទោះបីប្រទេសក្នុងតំបន់កំពុងយារយីដោយជម្ងឺកូវីដ ១៩
ក៏ដោយ ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមដែលនឹង
ចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានម្ចាស់ផ្ទះបង្ហាញ ជាផ្លូវការថានឹងដាក់កីឡា ចំនួន៤០ ដែលមាន ៥២៦វិញ្ញាសាឲ្យប្រកួត។
ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនាជាផ្លូវការថា “For A Stronger Southeast Asia”
ប្រទេសចំនួន១១ក្នុងតំបន់នឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលធ្វើរៀងរាលឆ្នាំសេសនេះ ។
សូមបញ្ជាក់ថាមុននេះបន្តិចប្រទេសនានាក្នុងតំបន់មានការស្រពេចស្រពិលពីការរៀប
ចំស៊ីហ្គេមដោយសារតែកូវីដ ១៩ ។
ពេលនេះម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នេះត្រូវតែរៀបចំធ្វើ១០០%។ដូច្នេះហើយទើបក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេម ឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ
១០០%ដូចគ្នាផងដែរ។ពិធីសម្ភោធន៍បើកការប្រកួតនឹងធ្វើនៅពហុកីឡដ្ឋានMy Dinh National
Stadium ។
សម្រាប់កម្ពុជាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានប្រាប់ទៅសហព័ន្ធកីឡាជាតិឲ្យត្រៀមខ្លួនដើម្បី ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេតសំខាន់ៗពីពេលនេះរហូតដល់ពេលស៊ីហ្គេម តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទស៊ីហ្គេមពេលណានិងលក្ខខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះគឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។”

LEAVE A REPLY

Please enter your comment!
Please enter your name here