ល្មើសបម្រាមមិនពាក់ម៉ាស់បូលីសយកដែកគោលចោះទំលុះខ្នងជើងនិងខ្នងដៃ

0
196

ឥណ្ឌា៖ ប៉ូលីសនៅក្នុងរដ្ឋអ៊ូតាប្រាដេសនៃប្រទេសឥណ្ឌាបានទទួលរងនូវការចោទប្រកាន់ថាបានយកដែកគោលទៅដំចោះទំលុះខ្នងដៃនិងខ្នងជើងបុរសដែលល្មើសនឹងបម្រាមមិនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។កាសែតឥណ្ឌា ថែមស៍បានរាយការណ៍នៅមុននេះបន្តិចថាស្ត្រីជាម្តាយបុរសនោះបានដាក់ពាក្យប្តឹងប៉ូលីស៣នាក់ដែលថាបានប្រព្រឹត្តអំពើឃោរឃៅទៅលើកូនប្រុសរបស់គាត់និងបានចាប់បញ្ជូនកូនប្រុសនេះទៅកាន់ទីឆ្ងាយដោយមិនឲ្យជួបមុខគាត់ឡើយ។អ្នកស្រីបាននិយាយថា មុនដំបូងនៅពេលដែលគាត់បានទៅកាន់ប៉ូលីស ពួកប៉ូលីសបានប្រាប់គាត់ថា កូនរបស់គាត់ត្រូវគេបញ្ជូនទៅក្រៅបាត់ហើយ ប៉ុន្តែមិនដឹងថាទៅទីណានោះទេ។បន្ទាប់ពីគាត់បានស្វះស្វែងរកអស់រយៈពេលជាច្រើនម៉ោងទើបដឹងថា កូនប្រុសនោះមានរបួសយ៉ាងធ្ងន់ធ្ងរហើយនៅលើខ្នងដៃនិងខ្នងជើងត្រូវបានគេដំដែលគោលទំលុះដែលជាការធ្វើទារុណកម្មដ៏ឃោរឃៅបំផុត៕ប្រែសម្រួល៖ សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here