កិច្ចប្រជុំកំពូល EU ស្វាគមន៍ចំពោះវិញ្ញាបនបត្រកូវីដ១៩ ដើម្បីបើកឡើងវិញការធ្វើដំណើរ

0
290

មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា បានស្វាគមន៍ចំពោះការចាប់ផ្តើមនៃលិខិត ឆ្លងដែនកូវីដ១៩ សម្រាប់តំបន់ដែលពួកគេសង្ឃឹមថា នឹងទទួលបានកំណើនភ្ញៀវទេសចរនៅរដូវក្តៅនេះ។ រដ្ឋជាសមាជិកទាំង ២៧ ចង់ឲ្យវិញ្ញាបនបត្រឌីជីថល covid របស់សហភាពអឺរ៉ុបត្រូវបានដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី១ ខែកក្កដា ដើម្បីបើកទំព័រស្តីពីការរឹតត្បិតជំងឺឆ្លង ដែលបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការ ធ្វើដំណើររបស់អឺរ៉ុប។ គួបផ្សំនឹងផែនការដាច់ដោយឡែកមួយ ដើម្បីឲ្យអ្នកទេសចរដែលបានទទួលថ្នាំ បង្ការពេញលេញ មកពីបណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប ត្រូវបានកំណត់នៅពាក់កណ្តាលខែមិថុនា ធ្វើឲ្យអឺរ៉ុបជឿជាក់ថា ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន អាចកាត់បន្ថយការខាតបង់ ដែលបានកើត ឡើង ចាប់តាំងពីការចាប់ជម្ងឺរាតត្បាត។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលថា វ៉ាក់សាំងការពារកូវីដ១៩ ចំនួនជាង ៣០០ លានដូស ត្រូវបានផ្តល់ជូននៅចុងសប្តាហ៍នេះ ដែលនឹងកើនឡើងដល់ ៤០០ លានដូស នៅខែក្រោយ។ លោកស្រីបាននិយាយថា​ ប្រសិនបើយើងបន្តធ្វើដូចនេះ យើងមានទំនុកចិត្តថា យើងនឹងអាចបើកសង្គម របស់យើងឡើងវិញដោយសុវត្ថិភាព។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានមានប្រសាសន៍ ថា ជាបណ្តើរៗ យើងគួរតែវិលត្រឡប់ទៅរកការធ្វើដំណើរដោយសេរី ទូទាំងសហភាពអឺរ៉ុប។បណ្តាប្រទេស សហភាពអឺរ៉ុប និងសភាអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីសប្តាហ៍មុន លើច្បាប់នេះ ចូលជាធរមាន នៅពាក់កណ្តាលខែមិថុនា សម្រាប់វិញ្ញាបនបត្រកូវីដ១៩៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here