ព្យុះស៊ីក្លូនទី២ ដែលបោកបក់មកលើប្រទេសឥណ្ឌា ក្នុងរយៈពេល ២សប្តាហ៍ បានបក់បោកមកលើឆ្នេរសមុទ្រខាងកើត កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា ដោយបានបញ្ជូនមនុស្សរាប់ម៉ឺននាក់ ទៅរកទីជម្រកគ្រាមានអាសន្ន។ ព្យុះស៊ីក្លូន Yaas បានកើនឡើងនៅឈូងសមុទ្រ Bengal ខណៈក្រុមអ្នកជួយសង្គ្រោះនៅផ្នែកម្ខាងនៃប្រទេស បានរក្សាការស្វែងរកសាកសពពីព្យុះស៊ីក្លូនទីមួយឈ្មោះ Tauktae ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៥៥ នាក់ កាលពីថ្ងៃទី១៤ ខែឧសភា។ ព្យុះ Yaas បានប្រែក្លាយជាព្យុះ “ធ្ងន់ធ្ងរខ្លាំង” កាលពីល្ងាចថ្ងៃអង្គារ ហើយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ថា ព្យុះនេះអាចនឹងឡើងដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបោកបក់លើឆ្នេរក្បែរព្រំដែន រវាងរដ្ឋ West Bengal និងរដ្ឋ Odisha នៅថ្ងៃពុធនេះ។
ដោយមានការព្រួយបារម្ភថា ព្យុះស៊ីក្លូនអាចបង្កការរាលដាលកូវីដ១៩ ដែលបានវាយប្រហារប្រទេសឥណ្ឌា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទៅលើទីក្រុងនៅតាមឆ្នេរសមុទ្រ ក្នុងប៉ុន្មានម៉ោង មុនការមកដល់នៃព្យុះ Yaas ។ ទីក្រុង Kolkata ដែលជាទីក្រុងសំខាន់របស់ West Bengal បានបញ្ជាឱ្យអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ត្រូវបិទទ្វារភាគច្រើននៅថ្ងៃពុធនេះ ដោយសារតែព្យុះដែលបក់បោកខ្លាំង។ មនុស្សជាង ១,២ លាននាក់ ត្រូវបានផ្លាស់ប្តូរទៅរកជម្រកនៅ West Bengal និង Odisha ជាទីកន្លែងដែលរងការវាយប្រហារដោយព្យុះស៊ីក្លូន ស្ទើរតែរាល់ឆ្នាំ។ លោក Naveen Patnaik នាយករដ្ឋមន្រ្តីរបស់រដ្ឋ Odisha បាននិយាយថា “ជីវិតនីមួយៗមានតម្លៃណាស់”។ កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិយាយថា បុគ្គលិកសង្គ្រោះចំនួន ៤.៨០០ នាក់ ត្រូវបានគេដាក់នៅក្នុងរដ្ឋទាំងពីរ ដែលបំពាក់ដោយឧបករណ៍កាត់ដើមឈើ និងខ្សែទំនាក់ទំនងបន្ទាន់ ទូកសង្គ្រោះ និងជំនួយវេជ្ជសាស្ត្រ៕ AFP