អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមានប្រទេស Quad កុំបង្ករឿងជាមួយប្រទេសចិន

0
160

លោក មហាធៀរ មហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Nikkei បាននិយាយថា សមាជិកនៃកិច្ចពិភាក្សាសន្តិសុខ Quadrilateral មិនគួរបង្ករឿងជាមួយប្រទេសចិនទេ ដែលអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកលធ្ងន់ធ្ងរ។ ការសន្ទនាជាយុទ្ធសាស្ត្រក្រៅផ្លូវការនៃក្រុមប្រទេស Quad រវាងអាមេរិក, ជប៉ុន, អូស្រ្តាលី និងឥណ្ឌា គឺជា “យុទ្ធសាស្ត្រនៃការឡោមព័ទ្ធ” ហើយសមាជិករបស់ Quad នឹងមានទំនាក់ទំនងល្អ ជាមួយទីក្រុងប៉េកាំងរៀងៗខ្លួន ជាជាងការរួមដៃគ្នា ដើម្បីព្យាយាមគ្រប់គ្រងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។ អតីតមេដឹកនាំរូបនេះ ក៏បានសង្កត់ធ្ងន់ថា សមាជិក Quad គួរតែធ្វើការចរចាដោយសន្តិវិធី ជាមួយប្រទេសចិន ដើម្បីពង្រឹងស្ថេរភាព និងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក ហើយបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden បន្ធូរបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយចិន។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា យូរៗទៅ លោក បៃដិន អាចនឹងកាត់បន្ថយភាពតានតឹង និងមានការពិភាក្សាជាមួយប្រទេសចិន”។ “លោក បៃដិន មិនអាចក្លាយជាអាក្រក់ជាង (អតីតប្រធានាធិបតីអាមេរិក) លោក Trump នោះទេ ព្រោះលោកមានបទពិសោធច្រើន ក្នុងកិច្ចការអន្តរជាតិជាងលោក Trump នៅពេលលោកបានបម្រើការជាអនុប្រធានាធិបតីជាមួយលោកបារ៉ាក់ អូបាម៉ា”៕ ស៊ីនហួ

LEAVE A REPLY

Please enter your comment!
Please enter your name here