រុស្សី​សោកស្តាយ​ដែល​សហភាព​អឺរ៉ុប លែង​ប្រើប្រាស់​ដែន​អាកាស​របស់​ប្រទេស​បេឡារុស

0
405

រដ្ឋាភិបាល​រុស្សី​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​សោក​ស្តាយ​ ដែល​យន្តហោះ​របស់​សហភាព​អឺរ៉ុបនឹងបើក​វាងដែន​អាកាសរបស់​ប្រទេស​បេឡារុស​ បន្ទាប់​ពី​មាន​ការបង្ខំ​ឲ្យចុះ​ចត​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿងរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Ryanair ដែល​មាន​ដឹកសកម្មជន​ប្រឆាំង​របស់​បេឡារុស​ម្នាក់​នៅ​លើ​នោះ។​ ​យន្តហោះ Ryanair​ ដែល​ធ្វើ​ដំណើរ​ចេញពី​ក្រុង Athens ប្រទេស​ក្រិក ​ទៅ​កាន់​ទីក្រុង Vilnius ​ប្រទេស​លីទុយអានី ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចត​ក្នុង​រដ្ឋធានី Minsk របស់​ប្រទេស​បេឡារុស បន្ទាប់​ពី​មានការ​គំរាម​ថា មាន​គ្រាប់​បែក។​ ​ការបង្ខំ​ឲ្យ​យន្តហោះ​នេះ​ចុះចត​ក្នុង​ប្រទេស​បេឡារុស ​បាន​បង្កើត​ឲ្យ​មាន​កំហឹងយ៉ាង​ខ្លាំង​ពី​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ក្នុង​សហភាព​អឺរ៉ុប បានសម្រេច​បើក​វាងដែន​អាកាស​ប្រទេស​បេឡារុស​ ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ព្រមាន​ពី​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​នឹង​ប្រទេស​នេះ។ អ្នកនាំពាក្យរដ្ឋាភិបាល​រុស្សី​លោក Dmitry Peskov ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖​ «យើង​គ្រាន់តែ​សម្តែង​ការសោកស្តាយ​ប៉ុណ្ណោះ ដោយសារ​ដែន​អាកាសបេឡារុស​ ​ជា​ប្រទេស​ធំគ្រាន់​បើមួយ​ស្ថិតចំ​កណ្តាលទ្វីប​អឺរ៉ុប»។ លោក​បន្ថែម​ទៀត​ថា៖​ «ចុង​ក្រោយ​បំផុត​ ផែនការ​នេះនឹងធ្វើ​ឲ្យ​អ្នកដំណើរ​អស់​លុយច្រើន​ ដោយ​យន្តហោះ​ត្រូវ​ជិះ​ផ្លូវ​វាង​ ​ បន្ថែម​កន្លះ​ម៉ោង ​ឬ ​មួយ​ម៉ោង​ទៀត»។ ប្រធានាធិបតី​បេឡារុសលោក Alexander Lukashenko ​និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ កំពុង​រង​ទណ្ឌកម្ម​របស់​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ចំពោះចំណាត់​ការ​របស់​លោក​ទៅ​លើ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ ដែល​កើត​មាន​ពាសពេញ​ផ្ទៃ​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី ​កាលពី​ខែ​សីហា​ ឆ្នាំ​២០២០៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here