នេះហើយការបំពាន ! បុគ្គលឈ្មោះ លាន់ ឡា ឆ្លងកូវីដ ធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមិត្តភក្តិ ​៣នាក់ ​ជិះឡានជាមួយនៅឆ្លងកូវីដ ពេលនេះត្រូវតុលារដាក់ពន្ធធនគារហើយ

0
282

យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ៖ ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាសម្រេចដាក់ពន្ធធនាគា ជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ​ដោយសារតែបុគ្គលនេះ៖

១. ក្រោយយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ ​រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរងចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពត

២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក ​បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រលប់មកទីក្រុងភ្នំពេញវិញទៀត អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ​៣នាក់ ​ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។

មាត្រា៩ នៃច្បាប់*៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ

មាត្រា១៣ និងកថា ៣ មាត្រា ២២ នៃអនុក្រឹត្យ*៖បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀន។

LEAVE A REPLY

Please enter your comment!
Please enter your name here