គណៈរដ្ឋមន្ត្រីចេញ ស.ជ.ណឲ្យកីឡាជម្រើសជាតិហាត់ឡើងវិញ

0
589

(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៤ឧសភាគណៈរដ្ឋមន្ត្រីបានចេញស.ជ.ណដែលចុះហត្ថលេខាដោយឯកឧត្តមអ៊ិន វីរជាតិរដ្ឋលេខាធិការទី
ស្ដីការគណៈដោយអនុញ្ញាតិឲ្យក្រុមកីឡាជម្រើសជាតិបានហ្វឹកហាត់ឡើងវិញ ។
សេចក្ដីសម្រេចនេះត្រូវបានផ្ញើជូនសម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រជាន
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) និងផ្ញើជូនឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ។
លិខិតដែលអនុញញាតិឲ្យក្រុមជម្រើសជាតិបើកការហ្វឹកហាត់ឡើងវិញតែត្រូវគោរពយ៉ាងម៉ឺងម៉ាត់ដូចតទៅ ៖ត្រូវបិទទ្វារទីលាន ក្លិបហ្វឹកហាត់ហាមអ្នកក្រៅចេញ ចូលពិសេសអនុវត្តន៍យ៉ាងម៉ឺងម៉ាត់វិធានការ៣កុំ ៣ ការពារទោះបីកីឡាករ កីឡាការិនីគ្រូបង្វឹកបានចាក់វ៉ាក់
សាំងការពារជម្ងឺកូវីដ ១៩ចំនួន២លើករួចហើយក្ដី ។
ត្រួតពិនិត្យកីឡាករ កីឡាការិនីគ្រូបង្វឹក មិនឲ្យចេញក្រៅផ្ទះក្រៅពីទៅមកកន្លែងហ្វឹកហាត់និង កន្លែងស្នាក់នៅរួមប៉ុណ្ណោះ ។ត្រូវ
មានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ កីឡាការិនី គ្រូបង្វឹកជាប្រចាំ ។មិនអនុញ្ញាតិឲ្យកីឡាករ កីឡាការិនីគ្រូបង្វឹកនិងមន្ត្រីកីឡា ថ្នាក់
ដឹកនាំកីឡាដែលមិនបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ចេញ ចូលទីលាន ក្លិបហ្វឹកហាត់ជាដាច់ខាត ។
អនុញ្ញាតិឲ្យប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡាក្នុងករណីពិសេសគឺ៖គ្រូបង្វឹកក្រុមជម្រើសជាតិដែលជាមន្ត្រីរាជការ កងកម្លាំង
ប្រដាប់ងាវុធត្រូវព្យួរការងារពីអង្គភាពមន្ទីរក្រសួងស្ថាប័នដើមរបស់ខ្លួនដោយរក្សាប្រាក់បៀវត្សដើម្បីមកបង្ហាត់ក្រុមជម្រើសជាតិតាមកម្មវិធី
ហ្វឹកហាត់វិទ្យាសាស្ត្រកីឡា៨ម៉ោងក្នុងមួយថ្ងៃរហូតចប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
កីឡាករ កីឡាការិនីដែលជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួងស្ថាប័នដើមរបស់ខ្លួនដោយ
រក្សាប្រាក់បៀវត្សដើម្បីហ្វឹកហាត់៨ម៉ោងក្នុងមួយថ្ងៃរហូតចប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
កីឡាករ កីឡាការិនីជម្រើសជាតិដែលជាសិស្ស និស្សិតក្នុងគ្រឹស្ថានសិក្សាសាធារណៈ និង ឯកជនត្រូវបានលើកទឹកចិត្តពិសេស
ដូចតទៅគឺអនុញ្ញាតិឲ្យធ្វើស្វ័យសិក្សាដោយមិនបាច់មានវត្តមានជាប្រចាំក្នុងគ្រឹះស្ថានសិក្សាប៉ុន្ដែអនុញ្ញាតិឲ្យប្រឡងនិងអាចរៀបចំការប្រឡង
ពិសេសក្នុងករណីចាំបាច់បំផុត ។
រៀបចំយន្ដការបំប៉នការសិក្សាបន្ថែមតាមមធ្យោបាយរបស់គ្រឹះស្ថានសិក្សា ។អនុញ្ញាតិឲ្យកីឡាករ កីឡាការិនីជម្រើសជាតិជា
សិស្ស និស្សិតសិក្សាក្នុងគ្រឹះស្ថានសិក្សា៤ថ្ងៃ(ច័ន្ទ អង្គារ ពុធ និង ព្រហស្បតិ៍) សុក្រ សៅរ៍ អាទិត្យឲ្យបានហ្វឹកហាត់ពេញម៉ោងដើម្បីរក្សា
និរន្តរភាព ភាពគត់មត់នៃគុណផលកីឡា ។
ក្រសួងអប់រំយុវជន និង កីឡាឬ គ្រឹះស្ថានសិក្សាត្រូវពិនិត្យលទ្ធភាពលើកទឹកចិត្តផ្ដល់ពិន្តុប្រឡងជាមុនតាមរយៈការវិនិច្ឆ័យរបស់
ក្រសួងអប់រំយុវជន និង កីឡា ឬ គ្រឹះស្ថានសិក្សាសាមី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here