អ្នកហែលទឹមកពីកក្រៅប្រទេសមានសមត្ថភាពខ្ពស់ដាច់ទើបឲ្យចូលរួម SEA GAMES ២០២១ នៅវៀតតណាម

0
571

ភ្នំពេញ៖ អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកហែម គីរីបានប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិចថា សហព័ន្ធចង់បានកីឡាករ-កីឡាការិនីហែលទឹកមានសមត្ថភាពខ្ពស់ប្រសិនបើអត្តពលិកកូនខ្មែរកាត់អាមេរិកទំាង៤នាក់ធ្វើតេស្តិ៍សមត្ថភាពឈ្នះកីឡាករកីឡាការិនីនៅកម្ពុជានោះសហព័ន្ធនឹងយកពួកគាត់ឲ្យចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោកអគ្គបានបន្តថា បើពួកគាត់ធ្វើតេស្តិ៍ទៅមានសមត្ថភាពអន់ជាងកីឡាករ-កីឡាការិនីនៅក្នុងស្រុកក៏យើងមិនយកគាត់ដែរ សម្រាប់កីឡាករ-កីឡាការិនីហែលទឹកខ្មែរ-អាមេរិកនេះម្នាក់ៗអាចប្រកួតបានពី១ទៅ៣វិញ្ញាសា ហើយសហព័ន្ធមិនទាន់កំណត់ថា ពួកគាត់ត្រូវចូលរួម SEA GAMES ២០២១ យ៉ាងណាទេ ទោះបីពួកគាត់ជាកីឡាករ-កីឡាការិនីជម្រើសជាតិក៏ដោយ ព្រោះមុននឹងចេញចូលរួម SEA GAMES ២០២១ត្រូវធ្វើតេស្តិ៍ ជាមុនសិន សហព័ន្ធមិនមែនចេះតែយកពួកគាត់ដោយគិតថា ពួកគាត់ជាក្រុមជម្រើសជាតិ ឬជាកីឡាករ-កីឡាការិនីក្រៅប្រទេសត្រូវយកពួកគាត់ដាច់ខាតទេ។

កីឡាករ-កីឡាការិនីហែលទឹកយើងគិតលើគុណផល ដោយសារកីឡាករ-កីឡាការិនីក្នុងស្រុកយើងក៏មានការរីកចម្រើនច្រើនដែរ បើការធ្វើតេស្តិ៍គុណផលស្មើគ្នា និងប្រហាក់ប្រហែលគ្នាយើងនឹងយកកីឡាករ-កីឡាការិនីយើងផ្តល់សិទ្ធិចូលរួម ពីព្រោះយើងមិនចង់ថា ឲ្យតែអត្តពលិកនៅក្រៅប្រទេសសុទ្ធតែល្អទំាំងអស់ទេ។ កីឡាករ-កីឡាការិនីមានសមត្ថភាពល្អដាច់ ឬលើសខ្លាំងពីក្រុមអ្នកនៅក្នុងស្រុក ព្រមទំាំងសង្ឃឹមទទួលបានមេដាយទៀតនោះយើងនឹងទទួលយកប៉ុន្តែសមត្ថភាពលើសបន្តិចបន្តួច វាមិនមែនជាលទ្ធផលដែលយើងចង់បានទេ ហេតុនេះសហព័ន្ធក៏អត់យកពួកគាត់ដែរ។

សព្វថ្ងៃនេះសហព័ន្ធខ្មែរហែលទឹកមានកីឡាករ-កីឡាការិនិចំនួន៥នាក់ហ្វឹកហាត់នៅប្រទេសថៃ និងអាមេរិក៖កីឡាការិនី ម៉ីលី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាការិនី ឡូស៊ី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាករ ម៉ាត់ថេវ ហ្វេ្រង តារា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក កីឡាករ ឆាលីស រចនា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក និង កីឡាករ មនត្រស ផានសុវណ្ណអារុន នៅខេត្តភូកេត ប្រទេសថៃ ជាកីឡាករកម្ពុជាទទួលអាហារូបករណ៍ពីFINAដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here