បន្ទាប់ពីបានដឹងរឿងអ្នកនាងដេនីក្វាន់ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ឲ្យរកវិធានការដោះស្រាយ ប្រយ័ត្នរឿងមួយនេះក្នុងកាមេរ៉ា

0
259

ប៉ុន្មានម៉ោងមុននេះ អ្នកនាងដេនីក្វាន់ បានប្រតិកម្មជានឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ។

ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ ដោយសំណងជូនអ្នកនាង ១ម៉ឺនដុល្លារ។ អ្នកនាងក៏បានបង្ហាញពីទីតាំងដែលសណ្ឋាគារបង្កប់កាមេរ៉ាសុវត្ថិភាពដែរ។

ទាក់ទិននឹងករណីនេះលោកជំទាវហ៊ុន ស៊ីណាត បានបញ្ចេញមតិថា៖ “នេះវាជាកំហុស របស់ម្ចាស់សណ្ឋាគារផ្ទាល់ គ្មានច្បាប់ឯណា ក្នុងបន្ទប់ភ្ញៀវគេឲ្យដាក់ កាមេរា(Camera)ទេម្ចាស់នេះមានបំណងស្អីត្រូវតែរក វិធានការ ដើម្បីដោះស្រាយយ៉ាងណាប្រយ័ត្នរូបភ្ញៀវដេកនៅក្នុងCamera។”

អ្នកនាងដេនីក្វាន់បានប្រតិកម្មដោយពោលថា៖ “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ😭😭😭😭😭 អយុត្តិធម៌ណាស់”។

អ្នកនាងបានបន្តថា៖ “ឈឺចាប់បំផុត 😭😭😭សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera(បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លាមកទិញបានទេ 😭😭😭ឈឺចាប់ហួសថ្លែងអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់”។

LEAVE A REPLY

Please enter your comment!
Please enter your name here