ប្រទេសចិនកាលពីថ្ងៃច័ន្ទទី២៤ ឧសភា បានបញ្ជូនវ៉ាក់សាំងការពារកូវីដ១៩ ជាបន្ទាន់ទៅកាន់កោះតៃវ៉ាន់ដើម្បីជួយទប់ទល់នឹងការកើនឡើងនៃការឆ្លង ដែលបង្កឱ្យមានការឆ្លើយតបនឹងកំហឹងពីទីក្រុងតៃប៉ិ និងការរអៀសខ្លួនពីទីក្រុងវ៉ាស៊ីនតោនដែលបាននិយាយថា វ៉ាក់សាំងអាមេរិកមិនមានការជាប់ពាក់ព័ន្ធឡើយ។ ទីក្រុងតៃប៉ិបានចោទប្រកាន់ក្រុងប៉េកាំងថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព្យាយាមកម្រិតការចូលរបស់ខ្លួនទៅអង្គការសុខភាពពិភពលោក (WHO) ដោយទីក្រុងប៉េកាំងនិយាយថា ទីក្រុងតៃប៉ិកំពុងព្យាយាមធ្វើនយោបាយជំងឺកូវីដដើម្បីចំណេញនយោបាយ។ បន្ទាប់ពីទទួលបានសុវត្ថិភាពរាប់ខែពីរោគរាតត្បាតមក កោះតៃវ៉ាន់កំពុងប្រឈមនឹងការរីករាលដាលកូវីដ១៩ ហើយកំពុងអស់ថ្នាំវ៉ាក់សាំងយ៉ាងឆាប់រហ័សដោយទទួលបានតែជាង ៧០០.០០០ ដូសប៉ុណ្ណោះសម្រាប់មនុស្សជាង ២៣ លាននាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទីច័ន្ទការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិនបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងកោះតៃវ៉ាន់ ដោយកត់សម្គាល់ថា ខ្លួនបានផ្តល់ជំនួយម្តងទៀតដល់កោះនេះ។ ក្រុមនិងប្រជាជនខ្លះនៅកោះតៃវ៉ាន់បានអំពាវនាវឱ្យទិញវ៉ាក់សាំងចិន ហើយការិយាល័យរបស់យើង ប្តេជ្ញារៀបចំឱ្យបានឆាប់ ដូច្នេះជនរួមជាតិតៃវ៉ាន់ភាគច្រើននឹងមាន វ៉ាក់សាំង ប្រើប្រាស់ឆាប់បំផុត” ។ ប្រសិនបើចាំបាច់យើងក៏មានឆន្ទៈក្នុងការពិចារណាការបញ្ជូនអ្នកជំនាញទៅតៃវ៉ាន់ដើម្បីចែករំលែកបទពិសោធន៍ប្រឆាំងនឹងការឆ្លងរាលដាលជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពរបស់តៃវ៉ាន់។Reuters