ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានធូរស្រាលមុនដំណើរទស្សនកិច្ចរបស់ប្រេសិតអាមេរិក

0
84

ប៉ូលិសបាននិយាយថាកងកម្លាំងអ៊ីស្រាអែលបានបា​ញ់ស​ម្លា​ប់អ្នកវាយប្រហារដោយកាំបិតនៅក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃច័ន្ទទី២៤ ឧសភា  នៅពេលដែលអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនបានចាកចេញសម្រាប់ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ា ក្នុងគោលបំណងពង្រឹងបទឈប់បាញ់រវាងអ៊ីស្រាអែល និងពួកហាម៉ាសនៅតំបន់ហ្គាហ្សា។រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antho​ny Blinken គ្រោងនឹងទៅដល់ទីក្រុង Tel Aviv នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានបទឈប់បាញ់រវាងរដ្ឋជ្វីហ្វនិងមេដឹកនាំអ៊ីស្លាមហាម៉ាសនៅហ្គាហ្សាស្ទ្រីប។ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ប្រេសិតកំពូលរបស់លោកនឹងជួបជាមួយមេដឹកនាំអ៊ីស្រាអែលអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែលក៏ដូចជាស្វែងរកការកសាងទំនាក់ទំនងជាមួយប៉ាឡេស្ទីនឡើងវិញ។ លោកបាននិយាយថា ដំណើរទស្សនកិច្ចនេះមានគោលបំណងគាំទ្រដល់”កិច្ចប្រឹងប្រែងដើម្បីពង្រឹងបទឈប់បាញ់គ្នា”។ខណៈពេលដែលតំបន់ហ្គាហ្សាមានភាពស្ងប់ស្ងាត់ កាលពីថ្ងៃច័ន្ទប៉ូលីសអ៊ីស្រាអែលបាននិយាយថា អ្នកវាយប្រហារម្នាក់បានប្រើកាំបិតចាក់យុវជនអ៊ីស្រាអែលពីរនាក់ នៅក្រុងហេ្សរុយឡឹមមុនពេលប៉ូលីសបានបាញ់សម្លាប់គាត់។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានកំណត់អត្តសញ្ញាណអ្នកស្លាប់ ជាសិស្សវិទ្យាល័យប៉ាឡេស្ទីនអាយុ ១៧ ឆ្នាំមកពីទីក្រុងហ្សេរុយសាឡឹមខាងកើត។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រHadassahនៅក្រុងហេ្សរុយសាឡឹមបាននិយាយថា ខ្លួនកំពុងព្យាបាលបុរសពីរនាក់ក្នុងវ័យ ២០ ឆ្នាំដោយសាររបួសស្នាម។ ជម្លោះរយៈពេល ១១ ថ្ងៃជាមួយពួកហាម៉ាសនៅតំបន់ហ្គាហ្សាបានបង្កឱ្យមានភាពតានតឹងរវាង អ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីន និងបានពង្រីកការតវ៉ានៅទូទាំងតំបន់វេសប៊ែង ។ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here