ក្រុមជម្រើសជាតិទូកកានូ-កាយ៉ាក់ និងរូអ៊ីងបន្តហ្វឹកហាត់តាមផ្ទះត្រៀមស៊ីហ្គេមនៅវៀតណាម

0
227

(ភ្នំពេញ) ៖ ដោយសារតែកូវីដ ១៩នៅមិនទាន់ស្ងប់ស្ងាត់នោះក្រុមកីឡាករ កីឡាការិនីទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងនោបន្តហ្វឹកហាត់
តាមផ្ទះដើម្បីត្រៀមចូលរួមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ។
ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នាទីក្រុងហាណូយ។
កីឡាករ មានចំនួន២២នាក់ កីឡាការិនីចំនួន៦នាក់គ្រូបង្វឹកម្នាក់ និងគ្រូជំនួយ៣នាក់បន្តហ្វឹកហាត់មផ្ទះដោយគ្រូត្រួតពិនិត្យតាម
អនឡាញ។ពួកគេហ្វឹកហាត់មួយថ្ងៃ៥ម៉ោង គឺព្រឹកហាត់៣ម៉ោង និងល្ងាចហាត់រយ៖ពេល២ម៉ោងការហ្វឹកហាត់គឺផ្ដោតលើការរក្សាកម្លាំងកាយ
រួមជាមួយបច្ចេកទេសមូលដ្ឋាននៃប្រភេទវិញ្ញាសានីមួយៗ ។

សម្រាប់ការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះគឺសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់និងរ៉ូអ៊ីងកម្ពុជាបានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងលើវិញ្ញាសាទូកកានូកាយ៉ាក់និងរ៉ូអ៊ីងខណៈវិញ្ញាសាទូក
នាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមមិនបានដាក់ឲ្យមានការប្រកួតឡើយ ។
ពេលនេះសហព័ន្ធកីឡាទូកកានូកាយ៉ាក់និងរ៉ូអ៊ីងកម្ពូជាមិនទាន់កំណត់ពីប្រភេទវិញ្ញាសាណាខ្លះដែលត្រូវចូលរួមប្រកួតប្រជែងស៊ីហ្គេមចុងឆ្នាំនេះនៅឡើយទេដោយហ្វឹកហាត់ជារួមតាមប្រភេទវិញ្ញាសានីមួយៗហើយនៅពេលជិតដល់ពេលវេលាកំណត់ទើបមានការកំណត់វិញ្ញាសាដែលត្រូវចូលរួមប្រកួត។
ម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់វិញ្ញាសាលើប្រភេទកីឡាទូករ៉ូអ៊ីងមានវិញ្ញាសាបុរសចំនួន៨វិញ្ញាសានិងនារី៨វិញ្ញាសា។ប្រភេទកីឡាទូកកានូមានផ្នែកបុរស៣វិញ្ញាសា និងនារី៨វិញ្ញាសា ខណៈប្រភេទទូកកាយ៉ាក់ មានផ្នែកបុរស ៤វិញ្ញាសា និងនារី៤វិញ្ញាសា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here