ក្រោយចូលសម្រាកព្យាបាលរយ:ពេល១០ថ្ងៃមកនេះ តារាកំប្លែងនិងអាយ៉ៃជើងចាស់លោក យាយ ណយ សំណាង ពេលនេះអាការ:ជំងឺកូវីដ- ១៩បានធូរស្រាលច្រើនហើយ។ បើយោងតាមប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីម្នាក់ បញ្ជាក់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អា ការៈលោកយាយ ណយ សំណាង បានធូរស្រាល រឹងមាំ និងសុខភាពល្អហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។
ប្រប្រភពបន្តទៀតថា ក្រុមការងារផ្នែក COVID-19 នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលពិនិត្យថែទាំនិងសួរសុខទុក្ខលោកយាយ ណយ សំណាង ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រួមរួមទាំងក្រុមគ្រូពេទ្យជួរមុខទាំងអស់។ ប្រភពបានបន្ថែមថា ពេលនេះឃើញថា ស្ថានភាពលោកយាយបានធូរស្រាល រឹងមាំនិងសុខភាពល្អ សូមជូនពរឲ្យលោកយាយឆាប់ជាសះស្បើយពីជំងឺ COVID-19 រក្សា៣កុំ ៣ការពារ។ ជាមួយគ្នានេះតាមរយៈវីដេអូ គេក៏សង្កេតឃើញលោកយាយ ណយ សំណាង បានលើកដៃសំពះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងថ្លែងអរគុណដល់ក្រុមគ្រូពេទ្យផងដែរ៕