ក្រុមគ្រួសារនិងក្រុមអ្នកគាំទ្របានដើរក្បួននៅសហរដ្ឋអាមេរិកមុនថ្ងៃគម្រប់ខួបនៃការស្លាប់របស់George Floyd

0
342
ST PAUL, MN - MARCH 19: People march near the Minnesota State Capitol to honor George Floyd on March 19, 2021 in St Paul, Minnesota. This morning Judge Peter Cahill rejected motions for change of venue and continuance by the defense of former Minneapolis Police officer Derek Chauvin, who is accused of killing George Floyd last May. (Photo by Stephen Maturen/Getty Images)

ក្រុមអ្នកគាំទ្រ និងសាច់ញាតិរបស់បុរសជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកគឺលោក George Floyd បានដើរក្បួនកាលពីថ្ងៃអាទិត្យ ទី២៣ ឧសភា មុនគម្រប់ខួបមួយឆ្នាំនៃការធ្វើឃាតដោយប៉ូលីសស្បែកស ដែលបានជំរុញឱ្យមានការគិតគូរអំពីភាពអយុត្តិធម៌ពូជសាសន៍នៅសហរដ្ឋអាមេរិក។ អ្នកដើរហែក្បួនប្រមាណជា ១៥០០ នាក់នៅទីក្រុង Minneapolis បានស្តាប់សុន្ទរកថាហើយចូលរួមជាមួយសមាជិកគ្រួសារ និងសាច់ញាតិរបស់ជនជាតិស្បែកខ្មៅដទៃទៀត ដែលបានស្លាប់នៅពេលជួបជាមួយប៉ូលីស។ Floyd អាយុ ៤៦ ឆ្នាំត្រូវបានសម្លាប់ដោយប៉ូលីសទីក្រុងលោក Derek Chauvin ដែលបានលុតជង្គង់សង្កត់ករបស់គាត់អស់រយៈពេលជាង ៩ នាទី ។ Chauvin ត្រូវបានគណៈវិនិច្ឆ័យ កាត់ទោសនៅថ្ងៃទី ២៥ ខែមិថុនា ។ ការប្រមូលផ្តុំបានបើកដោយសុន្ទរកថានៅខាងក្រៅមជ្ឈមណ្ឌលរដ្ឋាភិបាល Hennepin County នៅកណ្តាល       ទីក្រុង MInneapolis ជាកន្លែងដែល Chauvin ត្រូវបានជំនុំ    ជម្រះ។ មរណភាពរបស់ Floyd បានបង្កឱ្យមានការតវ៉ាប្រឆាំងនឹងភាពអយុត្តិធម៌ពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក“ មានរយៈពេលយូរឆ្នាំមកហើយ។ ប្អូនស្រីរបស់ Floyd បាននិយាយថាជីវិតរបស់នាងបានផ្លាស់ប្តូរ      “ក្នុងមួយពព្រិចភ្នែក” នៅពេលដែលបងប្រុសរបស់នាងបានស្លាប់។ នាងនិយាយថា“ ខ្ញុំនឹងឈរ ដើម្បីធ្វើជាសំលេងរបស់គាត់” ។ ខ្ញុំនឹងឈរដើម្បីឲ្យមានការផ្លាស់ប្តូរសម្រាប់គាត់។(AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here