បញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិត្រូវបានបង្ហាញ

0
138

ភ្នំពេញ៖សហព័ន្ធបាល់ទាត់កម្ពុជាបញ្ចេញឈ្មោះកីឡាករ២៤រូបដែលជាប់ជម្រើសជាតិសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅបារ៉ែន ខែមិថុនាខាងមុខនេះជាផ្លូវការហើយ។
ដើម្បីត្រៀមប្រកួតជម្រុះ៣ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។គ្រូជម្រើសជាតិកម្ពុជាដែលទើបតែចូលកាន់ការងារថ្មីក្នុងក្រុមជម្រើសជាតិជំនួសលោក គ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលបានបញ្ចប់កុងត្រាទៅហើយនោះ ។
ក្រុមជម្រើសជាតិកម្ពុជាមានលោកKeisuke Honda ជាអ្នកចាត់ការទូទៅ លោកRYU Hirose ជាគ្រូបង្គោល លោកភា សុភក្ត្រា និងលោកអ៊ុក សុធីជាគ្រូជំនួយ ។


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, បន្តជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថានេះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
ក្រុមជម្រើសជាតិកម្ពុជា ឈុតអាយុក្រោម២២ឆ្នាំនឹងត្រូវ ចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here