កាលពីថ្ងៃអាទិត្យ នៅប្រទេសអុីតាលី កើតឧប្បត្តិហេតុ កន្រ្តកខ្សែកាបអគ្គីសនីជិះឡើងកំពូលភ្នំMottarone បានរបូតខ្សែធ្លាក់ចុះដល់ដី ខណៈ កំពុងដឹកទេសចរ១៤នាក់ស្ថិតក្នុងកំពស់1,400ម(ធៀបនឹងនីវូទឹកសមុទ្រ) បណ្តាលអោយមានមនុស្សស្លាប់យ៉ាងតិច១១នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់។
ជាធម្មតាកន្រ្តកខ្សែកាបនេះ ចេញពីស្ថាននីយ៍លើដី ឡើងទៅដល់កំពូលភ្នំ(គោលដៅ)ប្រើពេលវេលា២០នាទី។កន្រ្តកខ្សែកាបនេះបានរបូតខ្សែធ្លាក់មកដី ពេលវានៅសល់តែ៣០០មទៀតដល់កំពូលភ្នំ៕