ឆ្នាំនេះគឺជាឆ្នាំជាលើកដំបូងដែលចំនួនមនុស្សរស់នៅក្នុងទីក្រុង មានចំនួនលើសមនុស្សរស់នៅឯជនបទ ។ នៅឆ្នាំ ២០០៧ មានមនុស្សរស់នៅក្នុងទីក្រុង ២ ៣០០ លាននាក់ មកដល់បច្ចប្បន្ន ចំនួននេះបានកើនដល់ ៤ ២០០ លាននាក់ ។ នៅឆ្នាំ ១៩០០ នៅក្នុងពិភពលោកទាំងមូលមានទីក្រុងដែលមានប្រជាជនរស់នៅជាង ១ លាននាក់ទាំងអស់ ១៧ នៅឆ្នាំ ២០២០ ចំនួននេះ បានកើនដល់ ៤៥០ ហើយមហាទីក្រុង (មានប្រជាជនលើសពី ១០ លាននាក់រស់នៅ) មានជាង ៣០ ។ នៅលើពិភពលោកបច្ចុប្បន្ន ៤៧% នៃទីក្រុងដែលមានប្រជាជនរស់នៅលើសពី ៥០ ម៉ឺននាក់ឡើងទៅ រមែងមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាញឹកញយ ៕