អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្មខេត្តក្រចេះ លែងកូនកន្ធាយក្បាលកង្កែបចំនួន ១០០ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ 

0
243

ក្នុងពិធីអបអរសាទរ ទិវា អណ្តើកពិភព លោក ២៣ ឧសភា ឆ្នាំ២០២១ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានលែងកូនកន្ធាយក្បាលកង្កែបចំនួន ១០០ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

នៅក្នុងរដូវពងកូនឆ្នាំ ២០២១នេះ ក្រុមសហគមន៍ការពារសម្បុកមេគង្គ ដែលគាំទ្រដោយសហភាពអឺរ៉ុបនិងគម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID បានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក មានពងសរុប ២ ៥២៨ ពង។ ចំនួនសម្បុកនិងពងកន្ធាយក្បាលកង្កែបដែលបានរកឃើញក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំ ២០២០ ដែលបានរកឃើញតែ ៤៩សម្បុកនិងមាន ១ ៧៥៦ ពងប៉ុណ្ណោះ។ គិតចាប់ពីខែមករារហូតដល់ត្រឹមថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កូនកន្ធាយចំនួន ១ ០៨១ ក្បាល បានញាស់ចេញពីសម្បុកចំនួន ៤៩សម្បុកក្នុងចំណោម ៦៦សម្បុក ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៩៦៨ក្បាលចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

ចំណែកឯកូនកន្ធាយក្បាលកង្កែបនៅសល់ ក្រុមការងារកំពុងមើលថែទាំនិងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញក្នុងពេលឆាប់ៗខាងមុខ៕

ប្រភព៖ WCS

LEAVE A REPLY

Please enter your comment!
Please enter your name here