ដំណឹងទាន់ហេតុការណ៍៖ កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលទៀតត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុក ជាមួយក្តីរំភើបរីករាយឥតឧបមា

0
162

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលនិងអង្គការWWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះជាកូនផ្សោតទីបួនដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។ ក្រុមអ្នកជំនាញបានសន្មត់ថាកូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។ កាលពីថ្ងៃទី២១ ខែឧសភា អង្គការWWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួនដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបី ខណៈអំពាវនាវអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុតពីភាពវិនាសផុតពូជ៕

LEAVE A REPLY

Please enter your comment!
Please enter your name here