រត់ប្រណាំងម៉ារ៉ាតុននៅចិន១៧២នាក់ មកដល់ទី១៥១នាក់ អត់មកដល់ទីស្លា ប់២១នាក់

0
249

ការរត់ប្រណាំងម៉ារ៉ាតុននៅខេត្តកានស៊ូ ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានក្លាយជាទីលាននៃសោកនាដកម្ម នៅពេលកីឡាកររត់ប្រណាំងចំនួន ១៧២នាក់ បានរត់មកដល់ទីតែ១៥១នាក់ទេ ហើយ២១នាក់ទៀតបានស្លា ប់និងបាត់ខ្លូននៅលើផ្លូវរត់ប្រណាំង ដោយសារតែអាកាសធាតុផ្លាស់ប្តូរយ៉ាងតន់ហន់ បណ្តាលអោយកីឡាករស្លា ប់។
កាលពីថ្ងៃសៅរ៍ទី២២ឧសភា ខេត្តកានស៊ូ បានរៀបចំរត់ប្រណាំងម៉ារ៉ាតុនក្នុងចំងាយ១០០គម ដោយមានកីឡាករចូលរួមរត់ចំនួន១៧២នាក់។ផ្លូវរត់ប្រណាំង ត្រូវឆ្លងកាត់ភូមិសាស្រ្តព្រៃភ្នំ និងជ្រលងដងអូរ ក្នុងក្រុង ប៉ៃយិន។

ចៃដន្យអាក្រក់ពេលកំពុងរត់ប្រណាំងនោះ នៅរសៀលថ្ងៃសៅរ៍ ក៏ស្រាប់តែមានអាកាសធាតុប្រែប្រួលយ៉ាងទន់ហន់ ដោយមានព្យុះផ្លេកបន្ទោនិងភ្លៀងទឹកកកបក់បោកមកចំក្បួរត់ប្រណាំង បណ្តាលអោយសីតុណ្ហភាពប្រែប្រួលធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលអោយកីឡាករដួលស្លា ប់ជាបន្តបន្ទាប់ នៅលើផ្លូវរត់ប្រណាំង។
គឺជាលទ្ធផល នៅព្រឹកថ្ងៃអាទិត្យ កីឡាកររត់មកដល់ទីប្រកបដោយសុវត្ថិភាពមានចំនួន១៥១នាក់ និងបាត់ខ្លួនស្លា ប់ចំនួន២១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here