កាយសម្ព័ន្ធកម្ពុជាបានទទួលសម្ភារៈហ្វឹកហាត់ពីសហព័ន្ធកាយសម្ព័ន្ធជប៉ុន

0
232

(ភ្នំពេញ) សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្មីៗនេះបានទទួលនូវសម្ភារៈហ្វឹកហាត់ចំនួន៦ប្រភេទពីសហព័ន្ធកីឡាកាយសម្ព័ន្ធប្រ
ទេសជប៉ុន ។
លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអះអាងថានេះជាជំនួយអត់សំណងរបស់សហព័ន្ធកីឡា
កាយសម្ព័ន្ធជប៉ុនចំពោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

សម្ភារៈទាំង៦ប្រភេទនោះមានកង (Ring) ១សិត សេះកង (Pommel Horse) ១ សិត របារហ្នឹង (High Bar) ១ សិត ស្នួរលំហ្នឹង (Beam)១ របារទាប ខ្ពស់ (Uneven Bars)ចំនួន១ ក្តារឈ្នាន់ (Spring Board) ចំនួន៥ ដែលសរុបជាទឹកប្រាក់ប្រមាណជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។កន្លងមកសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាធ្លាប់បានទទួលជំនួយជា
សម្ភារៈហ្វឹកហាត់បែបនេះពីបណ្ដាប្រទេសមួយចំនួនដែរដូចជាប្រទេសចិន សាធារណរដ្ឋកូរេ និងប្រទេសរុស្ស៊ី ។
ជប៉ុនជាប្រទេសមួយដែលតែងតែជួយបណ្ដុះបណ្ដាលដល់មន្ត្រី គ្រូបង្វឹក និង កីឡាករ កីឡាកាយសម្ព័ន្ធកម្ពុជា ។ជារៀងរាល់ឆ្នាំ
ជប៉ុនតែងតែផ្ដល់នូវអាហារូបករណ៍ដល់មន្ត្រី និង គ្រូបង្វឹកកម្ពុជាយកទៅបំប៉ន និងបណ្ដុះបណ្ដាលនូវក្នុងប្រទេសរបស់ខ្លួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here